( រូបភាពវីដេអូ ) ក្លិបហង្សក្រហម Liverpool ត្រូវបានគេមើលឃើញថា កំពុងតែសម្លឹងឃើញចង់បានកីឡាករ Ashley Cole របស់ក្លិបតោខៀវ Chelsea ហើយមានបំណងទិញយកនៅរដូវក្តៅនេះ ។ ខ្សែការពារវ័យចំណាស់រូបនេះដែលនឹងផុតកិច្ចសន្យាជាមួយក្លិបនៅរដូវក្តៅនេះបានប្រកាសថា រូបគេទំនងជានឹងមិនចុះកិច្ចសន្យាថ្មីនៅទឹកដី Stamford Bridge នោះទៀតទេ ។ ទន្ទឹមជាមួយគ្នានោះ គេហទំព័រ The Metro បានចុះផ្សាយថា គ្រូបង្វឹក Brendan Rodgers កំពុងតែចង់បាន កីឡាករវ័យ៣៣ឆ្នាំដែលពោរពេញទៅដោយបទពិសោធន៍រូបនេះក្នុងគោលបំណងយកមកពង្រឹងប្រព័ន្ធការពាររបស់ក្លិប ។
គួររម្លឹកឡើងវិញថា ថ្មីៗនេះ Cole បានប្រកាសថា គាត់នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសក្រោយពេល មិនជាប់ឈ្មោះសម្រាប់ការប្រកួត World Cup ២០១៤ នៅប្រេស៊ីល ៕