លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយ៍​បាន​យក​អំណោយ​ជាថ​វិការ​ជូន​គ្រួសារ​សព​ដែល​ត្រូវ​រន្ទះបាញ​

0

កំពង់ធំ=កាលពីព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ២០១៦ លោកហាក់ម៉ុងហួត អភិបាលស្រុកបារាយ៍ព្រមទាំង សហការីបានពាំនាំនូវថវិការមួយចំនួនជូនគ្រួសារសពដែលត្រូវរន្ទះបាញស្លាប់កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខណះពេលដែល13231041_1877374772490187_121451059_nសាចញាតិបងប្អូនកំពុងធ្វើ ពិធីបុណ្យសព។
បើតាមប្រភពពត័មានពីប្រជាពលរដ្នបានអោយដឹងថាជនរងគ្រោះកំពុងតែជិះម៉ូតូទៅព្រួសស្រូវនៅខាងលិចភូមិ ក៏ស្រាប់តែជួននិងមេឃរកភ្លៀងហើយមានខ្យល់កន្ដ្រាក់លាយឡំនិងផ្គរ រន្ទះ ផងនោះធ្វើអោយរន្ទះក៏បាញចំជនរងគ្រោះខណះកំពុងជិះម៉ូតូធ្វើអោយដួល រហូតស្លាប់បាត់បងជីវិតតែម្ដង ជនរងគ្រោះ មានឈ្មោះ ហ៊ុន ហួ ភេទប្រុស អាយុ ៥៨ឆ្នាំរស់នៅភូមិចារ ឃុំ ក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ ។13187844_1877375059156825_1355493969_n
លោកហាក់ម៉ុង ហួត អភិបាលស្រុកបារាណ៍បានមានប្រសាសន៍សំណេះសំណាលនិងផ្ដាំផ្ញើរជាមួយគ្រួសារសពព្រមទាំងប្រជាពលរដ្នក្នុងស្រុកបារាយ៍ទាំងមូលអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវវស្សាខាងមុខ នេះព្រោះមានភ្លៀង ផ្គររន្ទះជាច្រើនទៀត ដូច្នេះសុំប្រយ័ត្នចំពោះកូនចៅតូចៗ ចាស់ជរា និងបងប្អូនទាំងអស់ ពេលភ្លៀងគឺត្រូវកន្លែងមានសុវត្ថភាពជៀសអោយផុតពីរន្ទះ និងត្រូវរកវិធានការពារកុំអោយ ផ្ទះសំបែងរលំ ធ្វើអោយខាតបង់ទ្រព្យសម្បត្តិអោយបាន ក្នុងឪកាសនោះ លោក និងសហការីបានជូនថវិការចំនួន១៩ម៉ឺនរៀលដល់គ្រួសារសព ដើម្បីចូលរួមក្នុងពិធីបុណ្យ និងចូលរួមរំលែកទុកដ៏ក្រៀមក្រម របស់បងប្អូន ក្នុងគ្រាមានអាសន្ន៕ប៊ុន រិទ្ធី 13228146_1877374865823511_934046480_n
13183140_1877374992490165_1189286656_n