( រូបភាពវីដេអូ ) គ្រូបង្វឹកថ្មីរបស់ក្រុមអ្នកមានបុណ្យ Barcelona លោក Luis Enrique (ល្វីស អេនរីកេ) បានសន្យាថា លោកនឹងស្តារមុខមាត់របស់ក្រុមឡើងវិញ ។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានក្លិបតែងតាំងជាអ្នកចាត់ការជំនួសលោក Gerardo Martino ហើយរូបគាត់ក៏ធ្លាប់ជាកីឡាករលេងឲ្យ Barcelona រយៈពេល៨រដូវកាលនឹងធ្លាប់ដឹកនាំឈុតទី២របស់ Barcelona រយៈពេល៣ឆ្នាំផងដែរ ។ លោក Enrique និយាយក្នុងសន្និសីទកាសែតថា “ខ្ញុំពិតជាមានក្តីរីករាយណាស់ វាជាឱកាសដ៏ល្អបំផុត សម្រាប់ខ្ញុំ ហើយខ្ញុំនឹងស្តារក្រុម Barcelona ឡើងវិញជាថ្មីនឹងសម្លឹងទៅរកការឈ្នះជើងឯកនៅរដូវកាលក្រោយ” ។
គួរបញ្ជាក់ថា មុនមកដឹកនាំ Barcelona លោក Enrique គឺជាគ្រូបង្វឹករបស់ក្រុម Celta Vigo នៅក្នុងក្របខណ្ឌអេស្ប៉ាញ La Liga នៅរដូវកាល ២០១៣-២០១៤ ៕