ពិធី​បិទ​ការប្រកួត​កីឡា សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ប្រចាំឆ្នាំ​សិក្សា ២០១៥-២០១៦ នៅ​ខេត្តកំពត​

0

ការប្រកួតកីឡា សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំសិក្សា ២០១៥-២០១៦នៅខេត្តកំពត បន្ទាប់ពីបានដំណើរការប្រកួតអស់រយៈពេល១០ថ្ងៃរួចមក គឺចាប់ពីថ្ងៃទ១៣ដល់រសៀលថ្ងៃ២២ខែឧសភាឆ្នាំ២០១៦។ ត្រូវបានធ្វើពិធីបិទការប្រកួតក្រោមអធោបតីភាពឯ.ឧ ប៊ូ-ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវយូ-សុគន្ធអភិបាលរងខេត្តកំពត ។ លោក ដួង-មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្សនិស្សិត បានធ្វើរបាយការណ៍អោយដឹងថាៈការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ ២០១៥-២០១៦ មានប្រភេទកីឡាៈចំនួន៦ប្រភេទគឺ បាល់ទាត់- បាល់ទះ-បាល់បោះ-អត្តពលកម្ម-ប៊ូលនិងវាយកូនឃ្លីលើតុ(បុរស-នារី) ។ដោយបានចាប់ផ្តើមការប្រកួតពីថ្ងៃទី១៣ដល់ថ្ងៃទី២២ខែឧសភាឆ្នាំ២០១៦មក។ ជាលទ្ធផលបច្ចេកទេសទាំង ៦ប្រភេទកីឡា ក្រៅពីកីឡាប្រភេទ អត្តពលកម្ម កីឡាវាយកូនឃ្លីលើតុ និងកីឡាប៉េតង់ ។ក្នុងនោះប្រភេទកីឡាបាល់បោះ ផ្នែក បុរស ចំណាត់ថ្នាក់លេខ ១រាជធានីភ្នំពេញ លេខ២ខេត្តកំពត និងលេខ៣ខេត្តកណ្តាល ឯ ផ្នែកនារីចំណាត់ថ្នាក់លេខ១ខេត្តកំពង់ឆ្នាំង លេខ២ខេត្តពោធិសាត់និងលេខ៣ខេត្តកំពង់ធំ។ ប្រភេទកីឡាបាល់ទះផ្នែកបុរសចំណាត់ថ្នាក់លេខ១ ខេត្តកំពតលេខ២ខេត្តរតនគិរី និងលេខ៣រាជធានីភ្នំពេញ ឯផ្នែកនារីចំណាត់ថ្នាក់លេខ១ខេត្តកំពត លេខ២ខេត្តតាកែវនិងលេខ៣ខេត្តបន្ទាយមានជ័យ។ ចំពោះ ប្រភេទកីឡាបាល់ទាត់ចំណាត់ថ្នាក់លេខ១ខេត្តពោធិសាត់ លេខ២ខេត្តកំពតនិងលេខ៣ខេត្តរតនគិរី ឯផ្នែកនារីចំណាត់ថ្នាក់លេខ១ខេត្តស្វាយរៀងលេខ២ខេត្តបាត់ដំបងនិងលេខ៣ខេត្តកំពង់ឆ្នាំង។បានមានមតិបិទការប្រកួតឯ.ឧប៊ូ-ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានលើកបញ្ជាក់ថា កីឡាមានតួនាទីសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយមានកាយសម្បទាមាំមួន មានបញ្ញាភ្លឺថ្លា និងសីលធម៌ល្អ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការកសាងធនធានមនុស្សពិសេសកីឡាករកីឡាការិនី ប្រកបដោយគុណភាពនិងប្រសិទ្ធភាពពសម្រាប់ដើម្បីត្រៀមខ្លួនចូលរួមក្នុងការប្រកួតកីឡាស៊ីហ្កែមនៅឆ្នាំ២០២៣ដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះ ។រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន-សែនជាប្រមុខដឹកនាំតែងបានយកចិត្តទុកដាក់ និងផ្តល់ការលើកទឹកចិត្តព្រមទាំងបានផ្តល់ប្រាក់រង្វាន់ជ័យលាភីយ៉ាងច្រើនដល់កីឡាលើឆាកអន្តរជាតិ។ឯ.ឱប៊ូ-ជុំសេរីក៏បានអំពាវនាវផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធ ពិសេសកីឡាករ កីឡាការិនីទាំងអស់ត្រូវបន្តខិតខំចូលរួមបំផុស ចលនាអោយបានទូលំទូលាយនូវសកម្មភាពអប់រំកាយនិងកីឡា នៅក្នុងសាលារៀនដើម្បីគោលដៅសុខមាលភាពផ្លូវកាយនិងបញ្ញានិងរួមចំណែកលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។ ឯ.ឧប៊ូ-ជុំសេរីក៏បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលជោគជ័យ នៃការប្រកួត ក្នុងរយៈ១០ថ្ងៃនេះ និងបានថ្លែងអំណរគុណ កោតសរសើរចំពោះអាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត ព្រមទាំង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រតិភូកីឡាមកពីរាជធានី និងខេត្តទាំងអស់ រួមនិងក្រុមហ៊ុន និងសប្បុរសជននានាដែលបានចូលរួមសហការរៀបចំដឹកនាំ ការប្រកួត និងជូយឧបត្ថម្ភគាំទ្រធ្វើអោយដំណើរការប្រកួតប្រព្រឹត្តទៅបានល្អត្រឹមត្រូវ និងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់កីឡាករ កីឡាការិនី ដោយមិនគិតតែពីឈ្នះចាញ់ឡើយ។Image6 Image7 Image8 Image9 Image10