កីឡាករ​ខ្សែប្រយុទ្ធ​ស្លាប់​ក្រោយ​ប៉ះទង្គិច​អ្នកចាំទី​ក្នុង​ការប្រកួត​នៅ​លី​ក​ឥណ្ឌូនេស៊ី​

​ឥណ្ឌូនេស៊ី​៖​កីឡាករ​ខ្សែប្រយុទ្ធ​ម្នាក់​បាន​ស្លាប់​ដោយសារ​ការរង​របួស​ក្រោយពី​បាន​ទទួល​រង​របួសធ្ងន់​នៅលើ​ទីលាន​ដោយ​ប៉ះទង្គិច​គ្នា និង​ត្រូវ​អ្នកចាំំទី​ទាត់​ចំពោះ ក្នុង​អំឡុង​ពេល​ការប្រកួត​ក្របខ័ណ្ឌ​លី​ក ឥណ្ឌូនេស៊ី​មួយ ( (Indonesian Premier League match )​។ អ្នកចាំទី​បាន​ត្រឹម​

សោកស្តាយ​ចំពោះ​កំហុស​ដ៏​ធ្ងន់ធ្ង​រន នេះ​បើ​តាម​វេបសាយ​បរទេស ដេលី​មែ​ល កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​
​កីឡាករ​ខ្សែប្រយុទ្ធ Persiraja Akli Fairuz បាន​រងរបួស​បន្ទាប់​ពី​ការចាប់ផ្ដើម​ប្រកួត​មួយ​ក្រោយ​ទទួល​ការ​ឈូស​ជើង​ប៉ះទង្គិច​ដងខ្លួន​ចំពោះ​ដ៏​ខ្លាំង​ពី​អ្នកចាំទី​របស់ PSAP Sigli កីឡាករ Agus Rahman សម្រាប់​ការដណ្តើម​បាល់​នៅក្នុង​តំបន់​នោះ​។ អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ក្រោយមក​ក៏​ស្លាប់​។​
​ក្រោយ​ហេតុការណ៍​នោះ អ្នកទស្សនា​មានការ​ខឹងសម្បា​យ៉ាងខ្លាំង ហើយ​សុំឲ្យ​មាន​ការដោះស្រាយ និង​ចោមរោម​អ្នកចាំទី​រូបនោះ​, ខណៈ​ការប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ និង​អ្នកលេង​បាល់​នៅលើ​ទីលាន​បែបនេះ​នៅ​បន្ត ខណៈ​ដែល​អាជ្ញាកណ្តាល​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ដោយ​មូលហេតុ​សុវត្ថិភាព​៕ 

footbal footbal1