ក្លិបមាន់ខ្នាយមាស Tottenham កំពុងតែត្រៀមបន្តកិច្ចសន្យាថ្មីជាមួយកីឡាករ ចេន វើថុងហ្គេន (Jan Vertonghen) ប៉ុន្តែអ្នកចាត់ការក្លិបលោក Tim Sherwood (ធីម ស៊ើវូដ) កំពុងតែមានក្តីបារម្ភថា តារាបាល់ទាត់រូបនេះអាចនឹងចាកចេញពីក្លិបបើសិនជាក្លិបមួយនេះមិនមានកៅអីមួយសម្រាប់វគ្គជម្រុះ Champions League ។ លោក Sherwood បាននិយាយថា “ក្លិបកំពុងតែពិភាក្សាលើការបន្តកិច្ចសន្យាថ្មីជាមួយ Vertonghen ប៉ុន្តែយើងនឹងជួបឧបសគ្គមួយចំនួនព្រោះថា កីឡាកររបស់យើងអាចនឹងចាកចេញបើយើងមិនបានលេង Champions League” ។ លោកបានអះអាងថា ក្លិបកំពុងតែត្រៀមផ្តល់តម្លៃពលកម្ម
ដល់ Vertonghen ចំនួន ៦០,០០០ ផោនក្នុងមួយសប្តាហ៍ក្នុងគោលបំណងរក្សាទុកកីឡាករអន្តរជាតិប៊ែលហ្ស៊ិកវ័យ ២៦ ឆ្នាំរូបនេះឲ្យលេងនៅទឹកដី វ៉ាយ ហាត ឡេន (White Hart Lane) ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្លិប Spurs កំពុងឈរនៅលេខរៀងទី ៥ ក្នុងតារាង Premier League ដោយតាមពីក្រោយក្រុម Liverpool ចំនួន ៣ ពិន្ទុ ៕