មណ្ឌលគិរី៖ ប្រជាពលរដ្ឋចំនួនភូមិនៅឃុំណងឃីលឹកស្រុកកោះញែកបានទទួលស្រូវពូជចំនួន១០ មុខរបស់ក្រសួងកិសិកម្មរុក្ខាប្រមាញ់និងនេសាទដល់កសិករដាចស្រយាលដែលកម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០១៤ មានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេ្តនិងមន្ទីកសិកម្ម។ លោក សុងឃាងប្រធានមន្ទីកសិកម្មខេត្តបានអោយដឹងថាក្នុងការចុះទៅចែកជូនស្រូវពូជដលល់កសិកនោះ មានប្រជាពលរដ្ឋមកពីភូមិចំនួនពីរគឺភូមិ ជីមៀតនិង ភូមិស្រែជ្រៃ ហើយពូជស្រូវចែកជូន
នោះមានចនួន ៨០០គីឡូក្រាមសុទ្ធសឹងតែជាពូជទទួលបានទិន្នផលខ្ពស់ក្នុងចំណោមពូជស្រូវទាំង១០នោះមានពូជស្រូវ៣ប្រភេទដែលត្រូវចែកមានស្រូវផ្ការំដួល ផ្កាំដេញ និងពូជ ស្រូវផ្ការមៀតហើយក្នុងមួយគ្រួសារទទួលបានចំនួន០៥គីឡួក្រាមក្នុងគ្រួសារ១៦០គ្រួសារទទួលបានពូជស្រូវនោះប្រជាពលរដ្ឋមកពីភូមិជើមៀតចំនួន១២៥គ្រួសារនិងមកពីភូមិស្រែជ្រៃចំនួន៣៥
គ្រួសារលោក សុង ឃាង បានបន្តថាបើទោះបីពូជស្រូវនេះមានចំនួនតិចតួចប៉ុន្តែវាចអាចជួយសំរួលដល់ពួកគាត់បានមួយកំរិត។លោកបានបន្តទៀតថាមិនតែប៉ុណ្ណោះមន្ទីកសិកម្មខេត្តបានបញ្ជូនមន្ត្រីជំនាញពេទ្យសត្វនាំយកនូវប្រភេទថ្នាំវ៉ាក់សាំងការពារជំងឺសាទឹក សត្វគោ ក្របី ចាក់ការពារបានគោចំនួន៣១៥ក្បាលនិងក្របីចំនួន២៧ក្បាលដោយសត្វពាហន:ទាំងនោះមកពីភូមិណងឃីលឹកនិងភូមិណងបួរ៕