​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​អន្តរា​គម​ន៏​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ដែល​បំផ្លាញ​ដំឡូង​មីរ​បស់​ប្រជាកសិករ​

0

ខេត្តប៉ៃលិន៖ បន្ទាប់ពីគ្រោះរាំងស្ងួតអួសបន្លាយជាច្រើនខែ ប្រជាកសិករដែលប្រកបរបរធ្វើស្រែចំការ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលដំណាំ ដែលពួកគាត់បាននិងកំពុងដំដុះ ពិសេសផលដំណាំដំឡូងមី ។ ដោយមើលឃើញក្តីបារម្ភរបសប្រជាកសិករដូច្នោះ នៅថ្ងៃទី២២រូបភាព សុវណ្ណារិទ្ធ (6) ខែមិថុនា ឆ្នាំ២០១៦ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃ ដែលស៊ីបំផ្លាញដំឡូងមីរបស់ប្រជាកសិករ នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោក ផាន់ សុផាណ្ណារ៉ា មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត បានពន្យល់ ពីមូលហេតុដែលបណ្តាលឱ្យកើតមានសត្វល្អិតចង្រៃ ដូចជា សត្វចៃពីងពាង្គក្រហម និងសត្វចៃពណ៌ស ស៊ីបំផ្លាញដំណាំដំឡូងមីនេះ គឺបណ្តាលមកពីអាកាសធាតុក្តៅ ភាពរាំងស្ងួតអូសបន្លាយពេលយូរ ដូច្នេះសូមប្រជាកសិករ ត្រូវតែប្រញ៉ាប់បាញ់ថ្នាំដើម្បីកំចាត់វា ហើយបន្ទាប់មកយើងត្រួវប្រើជី ដើម្បីបំប៉ន់ដំណាំដំឡូងមីរបស់យើងឱ្យលូតលាស់ល្អឡើងវិញ ប៉ុន្តែវាអាស្រ័យទៅលើទឹកភ្លៀងផងដែរ។ រូបភាព សុវណ្ណារិទ្ធ (3)
ប្រជាកសិករម្នាក់ឈ្មោះ អ៊ូច ធី រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថា៖ ឆ្នាំនេះគាត់ដំដំឡូងមី ចំនួន ១០ហិចតា ហើយដំណាំដំឡូងមីរបស់គាត់ក៍ដូចជារបស់ប្រជាកសិករក្នុងភូមិដែរ ពេលកំពុងលូតលាស់ ស្រាប់តែស្លឹកវារួញ ឡើងពណ៌ក្រហមព្រឿងៗ មិនអាចលូតលាស់ទៀតទេ ហើយឈានទៅងាប់តែម្តង ចំនួន ០៤ហិចតា ដូច្នេះគាត់បានថ្លែងអំណគុណដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ដែលចុះជួយសង្គ្រោះចំការដំឡូងមីរបស់គាត់ ហើយគាត់ក៍បានសំនូមពរដល់មន្ទីរកសិកម្មខេត្ត ជួយជាពូជពោតដល់ពួកគាត់ដើម្បីដាំដុះបន្ត ។រូបភាព សុវណ្ណារិទ្ធ (7)
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០១៦នេះ នៅទូទាំងខេត្តប៉ៃលិនប្រជាកសិករដាំដំណាំដំឡូងមីលើផ្ទៃដីចំនួន ៥៩០៨៧ ហិចតា ខូតខាតដោយគ្រោះរាំងស្ងួតចំនួន ៤០៤៨ ហិចតា ហើយរងគ្រោះដោយសត្វល្អិតចង្រៃបំផ្លាញចំនួន ២១៦២ ហិចតា ហើយបច្ចុប្បន្ននេះមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តបានចុះជួយអន្តរាគមន៍ ចែកថ្នាំ និងបាញ់ថ្នាំ ដើម្បីសង្គ្រោះដំណាំដំឡូងមីរបស់ប្រជាកសិករបានចំនួន ២១៨ ហិចតា ព្រមទាំងបន្តចុះផ្សព្វផ្សាយជូនប្រជាកសិករ អំពីវិធីកំចាត់សត្វល្អិតចង្រៃបំផ្លាញដំឡូងមី របស់ពួកគាត់ផងដែរ ៕ រូបភាព សុវណ្ណារិទ្ធ (5)