ក្រុមតោខៀវ Chelsea បានអះអាងថា ពួកគេបានព្រមព្រៀងលើតម្លៃខ្លួនជាមួយក្លិបមហាសេដ្ឋី Paris Saint-Germain លើការលក់ខ្សែការពារ David Luiz ទៅឲ្យក្លិបជើងឯកបារាំងមួយនេះហើយ ។

កីឡាករអន្តរជាតិប្រេស៊ីលដែលបានផ្លាស់មកកាន់ទឹកដី Stamford Bridge ក្នុងឆ្នាំ ២០១១ រូបនេះបានធ្វើការ ពិនិត្យសុខភាពជាមួយក្លិបនៅក្របខណ្ឌ Ligue 1 រួចហើយ ។
ជាមួយគ្នានោះក្លិប Chelsea បានប្រកាសថា “Chelsea និង Paris Saint-Germain បានឈានដល់ កិច្ចព្រមព្រៀងលើលក្ខ័ណ្ឌដើម្បីលក់កីឡាករ David Luiz” ។
ជាមួយគ្នានោះ សារព័ត៌មាន BBC Sport បានរាយការណ៍ថា តម្លៃខ្លួនរបស់ Luiz គឺមានចំនួនប្រមាណ ៤០ លានផោនដែលធ្វើឲ្យរូបគេក្លាយជាខ្សែការពារដែលមានតម្លៃខ្លួថ្លៃជាងគេបំផុតនៅក្នុងពិភពលោកដោយបានបំបែកតម្លៃខ្លួនរបស់ខ្សែការពារ Thiago Silva ដែល PSG ទិញមកក្នុងឆ្នាំ ២០១២ ត្រឹមតម្លៃ ៣៦ លានផោនប៉ុណ្ណោះ ៕






































