Monaco ​ចង់បាន Adebayor ​ដើម្បី​ជំនួស​តំណែង Falcao

​ក្លិប​អ្នកមាន​ថ្មី​របស់​បារាំង​ AS Monaco ​ត្រូវបាន​គេ​មើលឃើញថា​ ​កំពុង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចង់បាន​ខ្សែប្រយុទ្ធ Emmanuel Adebayor (​អេ​ម៉ាញូ​អែល​ ​អាដេ​បាយ​យើ​) ​របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ​។​


​កីឡាក​រវ័យ​៣០​ឆ្នាំ​រូប​នេះ​ក៏​ធ្លាប់​លេងឲ្យ Monaco ​ផងដែរ​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​១៨​គ្រាប់​ឲ្យ​ក្លិប​បារាំង មួយ​នេះ មុន​ពេល​ផ្លាស់​មក​កាំភ្លើង​ធំ Arsenal ​ក្នុង​ឆ្នាំ​ ២០០៦ ​។​
​យោង​តាម​គេហទំព័រ The Mirror ​បាន​លើកឡើង​ថា​ Monaco ​កំពុងតែ​ស្វែងរក​ខ្សែប្រយុទ្ធ​ថ្មី​ម្នាក់​ដើម្បី មក​ជំនួស​តំណែង​របស់​កីឡាករ Radamel Falcao (​រ៉ា​ម៉ា​ដេល​ ​ហ្វាល់​ខាវ​) ​ដែល​បច្ចុប្បន្ន​កំពុង​មាន​បញ្ហា​របួស ហើយ​អាច​នឹង​ចាកចេញ​ពី​ទឹកដី Stade Louis II ​។​
​គួរបញ្ជាក់​ថា​ Adebayor ​នៅសល់​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ទៀត​ជាមួយ Spurs ៕​

Adebayor-Tottenham