ការផ្សព្វផ្សាយ​ពី​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺគ្រុនឈាម​នៅក្នុង​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖​    ​លោកស្រី ដោ​ក សុ​ទ្ធា អភិបាលរង​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ប្រមាណ​៥០០​នាក់ បាន​អញ្ជើញ​ចូលរួម​ក្នុង​ការផ្សព្វផ្សាយ​ទិវា​ប្រយុទ្ធប្រឆាំង​ជម្ងឺរ​គ្រុនឈាម​នៅ​ក្នុង​វិទ្យាល័យ​ក្រុង​

កំពង់ឆ្នាំង​នា​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​ភូមិ​ទី​៨ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង​។​ព្រោះ​ជម្ងឺ​គ្រុនឈាម​ជា​ជម្ងឺ​ដែល​កាច​សាហាវ​វា​អាច​សម្លាប់​កុមារ​ក្នុង​រយៈពេល​តែ​១​សប្តាហ៍​តែប៉ុណ្ណោះ ប្រធានបទ​ការប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺគ្រុនឈាម វា​ជា​តួនាទី​របស់​យើងទាំងអស់គ្នា​។​
​    ​លោក ប្រាក់ វ៉ុន​បាន​ថ្លែងអោយដឹងថា​៖​ការ​ប្រារព្វ​ធ្វើ​ពិធី​នេះ​ឡើង​ក្នុង​គោលបំណង​បំផុស​ការយល់ដឹង និង​ការជំរុញ​ការខិតខំ​ប្រឹងប្រែង​ជា​សកល​ក្នុង​ការបង្ការ និង​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺគ្រុនឈាម និង​គាំទ្រ​សកម្មភាព កាត់បន្ថយ​អត្រា​ជម្ងឺ រំលឹក​ដល់​ប្រជាពលរដ្ឋ អំពី​ធ្វើ​ដែល​ត្រូវ​ធ្វើ​ដើម្បី​លុបបំបាត់​ជម្ងឺគ្រុនឈាម​។​ដោយឡែក​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ករណី​អ្នក​ជម្ងឺ​សង្ស័យ​គ្រុនឈាម​ដែល​បាន​ចូល​មក​សំរាក​នៅ​សេវា​សាធារណៈ​នៅ​ឆ្នាំ​២០១២​បាន​ថយចុះ​ពី​៧៣២​ករណី​មក​១៦៧​ករណី​នៅ​ឆ្នាំ​២០១៣​។​ក្នុង​នោះ​មន្ទីរ​សុខាភិបាល​បាន​បង្ការ​ទប់ស្កាត់​ការ រាតត្បាត​នៃ​ជម្ងឺ​គ្រុនឈាម ដោយ​បាន​ចុះ​យុទ្ធនាការ​ដាក់​ថ្នាំ​អា​បែ​ត​នៅ​តាម​ភូមិ​ឃុំ​ដែល​ប្រ ឈមមុខ​ខ្ពស់ នៅក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​ដាក់​ថ្នាំ​អា​បែ​ត​បាន​ចំនួន​ដង មាន​ចំនួន​៥១​ភូមិ ស្មើនឹង​១១៩៧២​ផ្ទះ ៦១២០៦ អាង​ពាងទឹក ការពារ​ប្រជាពលរដ្ឋ​បាន​៣៣៩៤៣​នាក់ ដោយ​ប្រើប្រាស់​ថ្នាំ​អា​បែ​ត​អស់​២៤៩៥​គ​.​ក​។​
​    ​លោកស្រី ដោ​ក សុ​ទ្ធា បាន​មានប្រសាសន៍​អប់រំ​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ថា​៖​ជម្ងឺ គ្រុនឈាម​គឺជា​ជម្ងឺ​ម្យ៉ាង​ដែល​បង្ក​ដោយ​វីរុស​ដាំង វា​ឆ្លង​ដោយ​ការ​ខាំ​នៃ​មូស​ខ្លា​ពិសេស​ក្នុង ពេល​ថ្ងៃ វា​ជា​ជម្ងឺ​កាច​សាហាវ និង​ជា​ជម្ងឺឆ្លង​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​លើ​មនុស្ស​គ្រប់​វ័យ ភាគច្រើន​កុមារ​តូចៗ​។​ដើម្បី​ទប់ស្កាត់​ការពារ​កុំអោយ​កើត​ជម្ងឺ​នេះ​ត្រូវ​យកចិត្តទុកដាក់​ថែ​រទាំ​សុខភាព ត្រូវ​គេង​ក្នុង​មុង​ជាប្រចាំ បើ​មាន​រោគសញ្ញា​សង្ស័យ​ត្រូវ​បញ្ជូន​អ្នក​ជម្ងឺ​ទៅ​មណ្ឌល​សុខភាព​ជា​បន្ទាន់​។​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ក្នុង​ការជំរុញ​ផ្សព្វផ្សាយ អប់រំ​ដើម្បី​ទប់ស្កាត់​អោយបាន​ទាន់ពេលវេលា​និង​គ្រប់​ទីកន្លែង​នូវ​ជម្ងឺ​រាតត្បាត​នេះ​។​កាប់​ព្រៃ​ស៊ប់​ទ្រុប លុបបំបាត់​កន្លែង​ដក់​ទឹក ភក់ជ្រាំ សំបក​កំប៉ុង សំបក​ដូង ចាន​ទ្រ​ជើង​ទូ ថូ​ផ្កា និង​វត្ថុ​ទាំងឡាយ​ដែល​អាច​ដក់​ទឹក បង្ក​ជា​កន្លែង​មូស​ខ្លា​ពង​កូន​បាន​។​អាជ្ញាធរ​ត្រូវ​ចូលរួម​រាយការណ៍ អំពី​ករណី​ជម្ងឺគ្រុនឈាម​នេះ​មក​សាលាខេត្ត​និង​មន្ទីរ​សុខាភិបាល អោយបាន​ទាន់​ពេលវេលា​ដើម្បី​អោយ​ជំនាញ​ចាត់ការ​ដោះស្រាយ និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ព​ខ្ពស់​៕​

DSC02404 DSC02413 DSC02416 DSC02417