នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៤ ឯកឧត្តម ខូយ សុខា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើអចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក ញឹកផាត ចៅសង្កាត់រងរលាបក្រុងពោធិ៍សាត់ ដែលបាន
ទទួលមរណភាព ក្នុងជន្មាយុ ៦៤ ឆ្នាំ ដោយមានជម្ងឺផ្លូវដង្ហើមដង្ហើម កាលពីថ្ងៃទី ២៥ខែ ឧសភា ឆ្នាំ២០១៤ ។
មានមតិសំណេះ ឯកឧត្តម ខូយ សុខា បានកោតសរសើរ ចំពោះលោក ញឹក ផាត កាលដែលគាត់នៅមានជីវិតលោកបានបំពេញការងារជូនក្រុមប្រឹក្សារលាបបានយ៉ាងល្អដែលមានការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋក្នុងសង្កាត់លោកបានបំពេញតួរនាទីក្នុងការបោះឆ្នោតក្រុម
ប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់រួចលោកក៏បានទទួលមរណភាពលាយើងដោយគ្មានថ្ងៃវិលត្រឡប់គឺលាយើងទាំអស់គ្នាជារៀងរហូត ឯកឧត្តម ប្រធានគណបក្សខេត្ត និង ឯកឧត្តម អភិបាលខេត្តបានជយបឧត្ថម្ភដល់ក្រូមគ្រួសារនៃសពលោញឹកផាតមានប្រាក់រៀលចំនួនមួយលាន សែសិបប្រាំមួយម៉ឺនរៀល និង ប្រាក់ដុល្លា ចំនួន ១៣០ដុល្លា សហរដ្ឋអាមេរិក ។
តមក ឯកឧត្តម ប្រធានគណបក្សខេត្ត និង ឯកឧត្តម អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ បានចុះសាកសួរសុខទុក្ខលោកស្រីទូចណូមេឃុំអន្លង់ត្នោតស្រុកក្រគរ និង លោកសូសាលួតចៅសង្កាត់រងរលាបក្រុងពោធិ៍សាត់ដែលកំពុងសំរាកដេកព្យាបាលជម្ងឺក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅមាស ឯកឧត្តម បានឧបត្ថមថវិការក្នុង ម្នាក់ៗទទួលបាន នូវប្រាក់ដុល្លាចំនួន ១០០ដុល្លា
និងប្រាក់រៀល ចំនួន ៥០ម៉ឺនរៀល និង ឧបត្ថមដល់ព្រះសង្ឃ និងប្រជាពលរដ្ឋដ៏ទៃទៀត ដែលកំពុងព្យាបាលនៅទីនោះផងដែរ ។