VIDEO អាស្រម​មនោ​រម្យ​ពើង​តា​នា​ន់ ប្រជាពលរដ្ឋ​ភ្លួ​ក​ទឹក​ភ្លួ​កដី​នាំគ្នា​ទៅធ្វើ​បុណ្យ​និង​ជា​កន្លែង​ទេសចរណ៍ធម្មជាតិ​ថ្មី

0

សៀមរាបៈ ប្រជាពលរដ្ឋរាប់ពាន់នាក់ នាំគ្នាសំរុកទៅធ្វើបុណ្យនៅ អាស្រមមនោរម្យពើងតានាន់ ដែលជាតំបន់ទេសចរណ៍ស្រាវជ្រាវថ្មីមួយ ដែលទើបតែរកឃើញពីសំណាក់ សមាគមកូនខ្មែរវប្បធម៌ខ្មែរ ដែលបានធ្វើសកម្មភាព មនុស្សធម៌ និងជួយដល់កុមារក្រីក្រដាច់ស្រយ៉ាលឲ្យបានរៀនសូត្រ ហើយក៏បានស្រាវជ្រាវឃើញថា តំបន់នេះសមស្របនិងកែច្នៃឲ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ គឺបណ្តាលមកពីពើងថ្មជាច្រើន ដុះបន្តុបលើគ្នាបានធ្វើឲ្យទាក់ ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីមានការផ្សព្វផ្សាយរួចមក ។
លោក ហេង វាសនា ជាប្រធានក្រុមកូនខ្មែរ វប្បធម៌ខ្មែរ ដែលជាអ្នកដឹកនាំបង្កើតអាស្របមនោរម្យពើងតានាន់ បានផ្តល់បទសម្ភាស តំបន់រមណីយដ្ឋានភ្នំពើងតានាន់នេះស្ថិតនៅភូមិគោកភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាបនិង ត្រូវបានដំណើរការទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យកំសាន្តចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៦ រហូតមកដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ ២០១៦នេះភ្ញៀវទេសចរណ៍មកកំសាន្តបានចំនួន ៧ពាន់នាក់ ចំនុចពិសេសរបស់ភ្នំពើង តានាន់គឺ មានពើងថ្មធំៗបន្តុបលើគ្នាខ្ពស់ជាច្រើនពីធម្មជាតិ ដែលគួរអោយស្ងើចសរសើរ ដែលមនុស្សពុំអាចធ្វើបាន ជាពិសេសនោះគឺមានខ្យល់អាកាសបរិសុទ្ធ ប្រជាពលរដ្ឋមកពីគ្រប់ច្រកល្ហក មកពីទីជិតទីឆ្ងាយ មកធ្វើបុណ្យនៅអាស្រមពើងតានាន់ផង មកទស្សនាកំសាន្តផង ចំនួនភ្ញៀវទេសចរណ៍ មកកំសាន្តពី៦រយនាក់ទៅ៧ពាន់នាក់ ចំនែក ថ្ងៃសៅរ៍ និងអាទិត្យ មានភ្ញៀវមកទស្សនាជាង១ពាន់នាក់ផងដែរ ភ្ញៀវភាគច្រើនមកពីខេត្តសៀមរាប ភ្នំពេញ បាត់ដំបង កំពង់ធំ បន្ទាយមានជ័យ និងខេត្តដ៍ទៃទៀត ក្នុងនោះដែរលោកបានសំណូមពរដល់អាជ្ញាធរដែនដី រួមទាំងឯកឧត្តមអភិបាលខេត្តសៀមរាប និងលោកអភិបាលស្រុកអង្គរជុំទី១សុំឲ្យជួយសាងសង់ផ្លូវលំសម្រាប់ឲ្យភ្ញៀវទេសចរណ៍ មកកំសាន្តនៅរមណីយដ្ឋានភ្នំពេងតានាន់នេះ ទី២ ប្រជាពលរដ្ឋនៅតំបន់នេះគឺដាច់ស្រយាលពីទីប្រជុំជន បណ្តាលឲ្យ ក្មេងប្រុសស្រីខ្វះខាតនូវសាលារៀន ពុំមានគ្រូបង្រៀនបច្ចុប្បន្នក្មេងនាំគ្នារៀននៅក្រោមផ្ទះ និងរៀននៅអាស្រមរាប់រយ ជីវិត ទើបសុំសាលារៀនមួយខ្នងជូនដល់ក្មេងទាំងនេះ ។
ប្អូនប្រុសមនោរម្យ ជានិសិត្ស រស់នៅខេត្តសៀមរាប បានមកកំសាន្តរមណីយដ្ឋាន ពើងតានាន់ បានមានចំណាប់អារម្មណ៍ថា ពេលបានមកកំសាន្តនៅទីនេះ មានអារម្មណ៍ស្រស់ស្រាយ និងសម្រស់ធម្មជាតិ ហើយគួរអោយចង់គយ គន់និងដកជាប់ក្នុងក្រអៅបេះដូងដោយពុំអាចបំភ្លេចបាន និងសុំឲ្យភ្ញៀវទេសចរណ៍ដែលបានមកកំសាន្តនៅទីនេះ សូមជួយថែរក្សាបរិស្ថានទាំងអស់គ្នា ដោយការវេចខ្ចប់កាកសំណល់ទៅចោលទីតាំងឲ្យមានរបៀប ដើម្បីជួយគ្នាសំអាតតំបន់ទេសចរណ៍ធម្មជាតិនេះ ជាពិសេសទីនេះគឺប្លែកជាងគេ នូវតំបន់ទេសចរណ៍ទាំងអស់ ដោយសាតែនៅ តំបន់ផ្សេងៗពុំមានទិដ្ឋភាពថ្មដុះលើគ្នានោះទេ ហើយគិតថាទីនេះអនាគត់និងក្លាយជាទីតាំងទេសចរណ៍សំខាន់បំផុត ក្នុងខេត្តសៀមរាប បន្ទាប់ពីរមណីយដ្ឋាធម្មជាតិវប្បធម៌អង្គរវត្ត ។
ព្រះតេជគុណ តោ ញ៉ិល ជាព្រះគ្រូចៅអធិការ អាស្រមមនោរម្យពើងតានាន់ ព្រះអង្គមានសង្ឃដិការថា សុំចំរើនពរដល់ ញាតិញ៉ោម ដែលជាសម្បុរជនជិតឆ្ងាយ ដែលបានមកធ្វើបុណ្យសន្សំកុសល់ នៅអាស្រមមនោរម្យភ្នំពើងតានាន់ ដែល អាស្របនេះទើបតែកសាងបាន២ឆ្នាំកន្លងមកនេះ បច្ចុប្បន្នមានព្រះសង្ឃចំនួន៦អង្គ និងមានក្មេងមករៀនសូត្រនៅទីនេះ៤៥នាក់ជារៀងរាល់ថ្ងៃ និងមានយាយជីតាជីមកធ្វើការរៀបចំទុកដាក់១០នាក់ ហើយអគុណដែលបងប្អូននាំគ្នាជួយផ្សព្វផ្សាយ ធ្វើឲ្យភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តទីនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមានអ្នកជ្រះថ្លានិងព្រះពុទ្ធសាសនាមកធ្វើបុណ្យច្រើននិងជួយសាងសង់សមិទ្ធិផលផ្សេងៗ ក្នុងនោះក៏មានអង្គការបំរើវិស័យមនុស្សធម៌ បាននាំយកនូវសៀវភៅប៉ិច ខោអាវដល់ក្មេងៗស្ទើរតែជារៀងរាល់ថ្ងៃ និងបានធ្វើឲ្យអាត្មាភាពមានចិត្តត្រេតអរនិងរំភើប ដោយសារនឹកស្មានមិនដល់ថា បានមនុស្សមកកំសាន្តទីនេះច្រើនដល់ថ្នាក់នេះ ហើយទើបតែមានមនុស្សមកកំសាន្តជាង១ខែនេះឯង ចុងក្រោយអាត្មាភាពសំណូមពរដល់អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចមេត្តាជួយ ការពារថែរក្សាតំបន់នេះឲ្យមានសុវត្តិភាព រៀបចំសណ្តាប់ធ្នាប់ល្អរៀបរយដើម្បី ព្រះពុទ្ធសាសនា និងដើម្បីសង្គមជាតិផងដែរ។
ដោយ ប៊ុន រដ្ឋា

 

asset (27) asset (41) asset (62) asset (77) asset (78) asset (85) asset (86) asset (94) asset (121)