ដោយ:ឃិន គន្ធា
បន្ទាយមានជ័យៈឯកឧត្ដម សួន បវរ បានមានប្រសាសន៍ថា: ស្រទាប់យុវជនទាំងអស់ត្រូវចូលរួមលេងកីឡាគ្រប់ប្រភេទឲ្យបានច្រើនដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សតាមរយះការបំផុសដល់ស្រទាប់យុវវ័យគ្រប់មូលដ្ឋានគ្រប់មជ្ឈដ្ឋានសិក្សាឲ្យងាកមកចាប់អារម្មណ៍យកពេលទំនេពីការសិក្សាចូលហ្វឹកហាត់បច្ចេកទេសកីឡានេះ លើកឡើងដូច្នេះក្នុងពេលបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់គូបូតាfutsal leagueឆ្នាំ២០១៦លើកទី១ក្នុងខេត្តបន្ទាយមានជ័យនាថ្ងៃទី១៨ ខែសីហា
ឆ្នាំ២០១៦ នៅតារាងបាល់ទាត់ប្រចាំក្នុងភូមិក្បាលស្បាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយលោក សៀងហីុម្ចាស់ក្រុមហ៊ុន ចែកចាយគូបូតាខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៦ដល់ថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៦។
បើកការប្រគួតកីឡាបាល់ទាត់នេះ ឯកឧត្ដម សួន បវរ បានមានប្រសាសន៍ថា: យុវជនទាំងអស់សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀនហើយត្រូវងាកមកចាប់អារម្មណ៍ចូលរួមជាមួយវិស័យកីឡាជាពិសេសកីឡាគ្រប់ប្រភេទឲ្យបានគ្រប់ៗគ្នាព្រោះកីឡានាំមកនូវមិត្តភាព សាមគ្គីភាព សុខភាព កេរ្តិ៍ឈ្មោះ កិត្តិយសខ្លួនក្រុមគ្រួសារ និងប្រទេសជាតិមាតុភូមិផងដែរ។
ឯកឧត្ដម សួន បវរបានបញ្ជាក់ទៀតថាការប្រគួតកីឡាបាល់ទាត់នេះមាន១៨ក្រុម និងមានកីឡាករចូលរួមនិងគ្រូបង្វឹកសរុប២៥២នាក់ ប្រកួតវិលជុំស្មើនិង ១៣៦ ប្រកួតត្រូវចំណាយរយះពេល៤ខែហើយក៏លើកទី១ដែលខេត្តបន្ទាយមានជ័យបានរៀបចំការប្រកួតជាលក្ខណៈយឺតរយៈពេលវែង។ ឯកឧត្ដម សួនបវរ ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ដែលគ្រប់អាយុ១៦ឡើងនិងពលរដ្ឋផ្សេងទៀតត្រូវនាំគ្នារួចរះចេញទៅធ្វើអត្តសញ្ញាណប័ណ្ណខ្មែរថ្មីឲ្យបានគ្រប់ៗគ្នាដើម្បីយកអត្តសញ្ញាណប័ណ្ណខ្មែរថ្មីនេះយកទៅបោះឆ្នោតនៅថ្ងៃខាងមុខនេះឲ្យបានគ្រប់គ្នា៕