ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេមើ់លឃើញថា កំពុងតែត្រៀមសំណើរទឹកប្រាក់ប្រមាណ ២០ លានផោន ដើម្បីទិញយកខ្សែបម្រើ Ivan Rakitic របស់ក្លិប Sevilla ។
កីឡាករវ័យ២៦ឆ្នាំដែលនឹងមានឈ្មោះទៅលេង World Cup ជាមួយក្រុមជម្រើសជាតិក្រូអាតរូបនេះត្រូវបានគេចាត់ទុកថា ជាកីឡាករ playmakers ដ៏ឆ្នើមម្នាក់នៅតំបន់អឺរ៉ុប ។
Rakitic ស៊ុតបញ្ចូលទីបាន១២គ្រាប់ឲ្យ Sevilla និងបញ្ជូនបាល់ឲ្យដៃគូបាន១២លើកផងដែរក្នុងក្របខណ្ឌ La Liga នៅរដូវកាល២០១៣-២០១៤នេះ ហើយរូបគេក៏ដើរតួនាទីដ៏សំខាន់ជួយឲ្យ Sevilla ឈ្នះពាន Europa League ផងដែរ ។
គួរបញ្ជាក់ថា ទន្ទឹមជាមួយគ្នានោះ ក្លិប Real Madrid និង Atletico Madrid ក៏ត្រូវបានគេមើលឃើញថា មានចំណាប់អារម្មណ៍ចង់បានកីឡាករនេះដូចគ្នា ប៉ុន្តែបើយោងតាមសារព័ត៌មាន Mundo Deportivo បានចុះផ្សាយថា Barcelona គឺកំពុងតែរៀបចំសំណើរជាផ្លូវការតែម្តងដើម្បីយក រ៉ាគីទីក (Rakitic) នៅរដូវក្តៅនេះ៕






































