ខ្សែប្រយុទ្ធក្លិបយក្ស Bayern Munich កីឡាករ ក្លាឌីយ៉ូ ភីហ្សារ៉ូ (Claudio Pizarro) បានព្រមព្រៀងចុះ កិច្ចសន្យាថ្មីជាមួយក្លិបជើងឯកក្របខណ្ឌអាល្លឺម៉ង់ ប៊ុតដេស្លីហ្គា (Bundesliga) មួយនេះ ។
កិច្ចសន្យាចាស់របស់កីឡាករវ័យ៣៥ឆ្នាំរូបនេះនឹងត្រូវបញ្ចប់នៅរដូវក្តៅនេះប៉ុន្តែឥឡូវរូបគេបានយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Bayern Munich ដែលមានរយៈពេលរហូតដល់បញ្ចប់រដូវកាល ២០១៤-២០១៥ ។
ខ្សែប្រយុទ្ធវ័យចំណាស់រូបនេះបាននិយាយប្រាប់គេហទំព័ររបស់ក្លិបថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានលេងឲ្យ Bayern Munich មួយរដូវកាលទៀត គ្មានក្លិបណានៅលើពិភពលោកដែលល្អជាងនេះទេសម្រាប់ខ្ញុំ” ។
គួរបញ្ជាក់ថា Pizarro ស៊ុតបាន១០គ្រាប់ក្នុងការចូលលេង១៧ប្រកួតកាលពីរដូវកាលមុនឲ្យ Bayern Munich ហើយរូបគេក៏មានចំណែកជួយឲ្យក្លិបនេះឈ្នះជើងឯកអាល្លឺម៉ង់២រដូវកាលជាប់ៗគ្នាផងដែរ ៕






































