បុរស​ប្រមឹក​ម្នាក់​ផឹកស្រា​រាល់ថ្ងៃ​ចុះ​ងូត​ទឹកស្រះ​លង់​ស្លាប់​គ្មាន​នរណា​ដឹង​

0

សៀមរាប=បុរសម្នាក់បានផឹកស្រាស្រវឹងរាល់ថ្ងៃដល់ថ្ងៃកើតហេតុបានដើរចេញពីផ្ទះប្រពន្ធស្មានតែទៅលេងផ្ទះបងប្អូនមិនបានតាមរកកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៦ មិនឃើញត្រឡប់មកផ្ទះវិញ ប្រពន្ធឆ្ងល់ ក៏ទៅសួរបងប្អូន ត្រូវបានsrnews-793បងប្អូនប្រាប់ថា មិនឃើញមកទេ ក្រោយមកប្រពន្ធនាំកូនដើររកខាងត្បូងផ្ទះចំងាយ៣០ម៉ែត្រ កូនក៏ប្រទះឃើញស្បែកជើង និងអាវយីត នៅក្បែរស្រះទឹក ក៏នាំគ្នាចុះ រាវក្នុងទឹក ក៏ឃើញសាកសពប្ដី លង់ទឹកស្លាបឡើងរឹងបាតទៅហើយ។
ជនរងគ្រោះមានឈ្មោះ យ៉ៃ ហ៊ីង ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបរធ្វើស្រែ រស់នៅក្នុង ភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា តាមសន្និដ្ឋានថាប្រហែលជាគាត់ចុះងូតទឹកទើបបណ្ដាលអោយលង់ទឹកស្លាប់ ក្រោយមកធ្វើក៏ធ្វើកុសលវិច្ច័យលើសាកសពឃើញថា ជនរងគ្រោះពិត ជាបានស្លាប់ ដោយសារ លង់ទឹកពិតមែន មិនមានពាក់ព័ន្ធ ជាករណីឃាតកម្មនោះទេ រួចក៏ប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ប៊ុន រិទ្ធីsrnews-794