Tottenham Hotspur ​តែងតាំង​លោក Mauricio Pochettino ​ជា​គ្រូបង្វឹក​ថ្មី​

ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ​បានប្រកាសថា​ ​ក្លិប​បានតែងតាំង​លោក Mauricio Pochettino  (​ម៉ូ​រី​ស៊ី​អូ​ ​ប៉ូ​ឆេ​ទីណូ​) ​ជា​អ្នកចាត់ការ​ថ្មី​ ​។​
​បុរស​សញ្ជាតិ​អា​ហ្សង់​ទីន​វ័យ​៤២​ឆ្នាំ​រូប​នេះ​បាន​ព្រមព្រៀង​ចុះកិច្ចសន្យា​ដឹកនាំ Spurs រយៈពេល​៥​ឆ្នាំ ជំនួស​តំណែង លោក Tim Sherwood

បន្ទាប់ពី​រូប​គាត់​ចាកចេញ​ពី​ក្រុម Southampton ​។​
​លោក​ Pochettino ​ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា​ “​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​ត្រូវបាន​ក្រុម Spurs  ​ផ្តល់​ឱកាស​និង​ផ្តល់​ទំនុកចិត្ត​លើ​ខ្ញុំ​ឲ្យ​ដឹកនាំ​ក្រុម​មួយ​នេះ​” ​។​
​លោក​បាន​បន្តទៀតថា​ “Spurs ​ជា​ក្លិប​មួយ​ដែល​មានឈ្មោះ​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ហើយ​ជា​ក្លិប​ដែល សម្បូរ​ទៅដោយ​កីឡាករ​ល្អ​ ​ខ្ញុំ​សន្យាថា​នឹង​ដឹកនាំ​ក្រុម​មួយ​នេះ​ឲ្យទទួល​ជោគជ័យ​ហើយ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យអស់​ពី លទ្ធភាព​” ​។​
​គួរបញ្ជាក់​ថា​ ​កាល​ពី​រដូវ​កាល​មុន​លោក Pochettino ​បាន​ដឹកនាំ​ក្រុម Southampton ​ស្ថិតនៅ​លំដាប់​ទី​៨ ក្នុង​តារាង Premier League ៕​

Mauricio Pochettino ​