ប្រជា​នេសាទ​កំពុង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​បំផ្លាញ​មច្ឆា​ជាតិ​ក្នុង​រដូវ​ត្រី​ពង​កូន​នៅ​តំបន់​ចុង​ឈ្នៀស

0

សៀមរាប =ទោះបីអភិបាលខេត្តសៀមរាប ធ្លាប់បញ្ជាក់ពីការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនេសាទយ៉ាងណាក៏ដោយ តាមសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋ រស់នៅ តំបន់បឹង ទន្លេសាប ក្នុងខេត្តសៀមរាប បានរាយការណ៍ថា ក្នុងមូលដ្ឋាន របស់ពួក គាត់បទល្មើសនេសាទ នៅតែកើតទ្បើងយ៉ាងបន្ទុកដដែល ។ ជាក់ស្តែងថ្មីៗនេះ ប្រជាពលរដ្ឋ រស់នៅតាម បណ្តាសង្កាត់មួយចំនួន ក្នុងក្រុង-ខេត្តសៀមរាប បានឲ្យដឹងថា ក្រុមជនល្មើសប្រើ ឧបករណ៍ នេសាទ ខុសច្បាប់ បំផ្លាញធនធានមច្ឆជាតិ នៅតំបន់ចុងឈ្នៀស តែអាចធ្វើអ្វីៗបាន តាមអំពើចិត្ត ដោយគេសង្ស័យថា មានការបើកដៃ ពីក្រុមមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ ។
លើសនេះទៅទៀត សូម្បីតែនៅចំណុចអូររាំងក្រោម ដែលនៅមិនឆ្ងាយពីស្នាក់ការជលផលនោះផង ក៏មានបទោ ល្មើស នេសាទកើតទ្បើងយ៉ាងពេញបន្ទុកដែរដោយសារមន្ត្រីជលផល និងអាជ្ញាធរ សមត្ថកិច្ចពាកើព័ន្ធ មិនចាត់វិធានការ បង្ក្រាបទ្បើយ ធ្វើអោយក្រុមជនល្មើសបានប្រើអួនស្បៃមុង មានបណ្តាយរាប់រយម៉ែត្រ សម្រាប់ចាប់ត្រីខុសច្បាប់ នៅតែបន្តកើតទ្បើង ទាំងយប់ទាំងថ្ងៃ ដោយសារតែមន្ត្រីជលផល និងសមត្ថកិច្ចពាក់ព័ន្ធមិនធ្វើការបង្ក្រាប ។ ប្រជាពលរដ្ឋក្នុង ក្រុងសៀមរាបបានត្អូញត្អែរថា ផលត្រីក្នុងបឹងចេះតែថយចុះជាលំដាប់ ឈានទៅរកការ រលាយផុតពូជ ដោយសារតែបទល្មើសកើតទ្បើងឥតឈប់ឈរ ។ ជាងនេះប្រពលរដ្ឋ ដែល ប្រកបរបរនេសាទជាលក្ខណៈគ្រួសារ មិនអាចរកនេសាទត្រីទៅលក់ដូរដោះស្រាយ ជីវភាពបានទៀតទេ ។
ប្រជានេសាទជាលក្ខណៈគ្រួសាររស់នៅ តាមតំបន់មាត់បឹងបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ បទល្មើសនេសាទប្រើ អួនស្បែមុងមាន បណ្តាយចាប់ពី២០០ម៉ែត្រ ដល់៥០០ម៉ែត្រ និងបទល្មើសប្រើឧបករណ៍នេសាទឆក់កំពុងកើត ទ្បើង យ៉ាងពេញបន្ទុក ។ បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាង អនាធិបតេយ្យនោះ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ ដែលប្រកបរបរ នេសាទជាលក្ខណៈគ្រួសារ ព្រោះពូជត្រីនៅក្នុងបឹងស្ទើរតែវិនាសសាបសូន្យអស់ទៅហើយ ពួកគាត់បានអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធជួយវិធានការ បង្ក្រាបបទល្មើសជាបន្ទាន់ ព្រោះពួកគាត់គ្មានជំនឿ លើមន្ត្រី ជលផល មន្ត្រីអាជ្ញាធរ និសមត្ថ កិច្ចពាក់ព័ន្ធទៀតទេ ពេលឃើញជនល្មើស ប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ពួកគាត់តែង តែរាយការណ៍ ទៅមន្ត្រីអាជ្ញាធរ នគរបាលប៉ុស្តិ៍ និងមន្ត្រីជល ផល ប៉ុន្តែនៅទីបំផុតក្រុមជនល្មើស នៅតែអាចធ្វើអ្វីៗតាមអំពើចិត្តដដែល ។
តំណាងសហគមន៍ ម្នាក់សូមមិនបញ្ចេញឈ្មោះ បានលើកឡើងថា ក្រុមអ្នកប្រព្រឹត្ដ បទល្មើស ភាគច្រើនជាអ្នកមានលុយ មិនមែនប្រជាពលរដ្ឋក្រីក្រឡើយ ហើយក្រុមនោះ មិនខ្លាចការ បង្ក្រាប របស់មន្ដ្រីជលផល និងសមត្ថកិច្ចពាក់ព័ន្ទទេ ។ ប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋ មានការក្ដៅ ក្រហាយយ៉ាងខ្លាំង ហើយសង្ស័យថា មន្ដ្រីជលផល និងសមត្ថកិច្ចពាក់ព័ន្ធ ជាអ្នកបើកដៃ ទើបក្រុមជន ល្មើសគ្មានញញើតអ្វីទាំងអស់ ។
សរុបសេចក្ដីមក បទល្មើសនេសាទ តំបន់ចុងឈ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប កំពុងតែធ្វើឲ្យធនធាន មច្ឆជាតិក្នុងបឹង ទន្លេសាប ចៀសមិនផុត ពីការរលាយ សាប សូន្យឡើយ ។ បញ្ហានេះ ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ត្រូវចាត់វិធាន ការទប់ស្កាត់បទល្មើស ប្រកបដោយប្រសិទ្ធភាព ហើយមិនត្រូវជឿលើរបាយការណ៍ របស់ក្រុមមន្ដ្រី ថ្នាក់ក្រោមនោះទេ ព្រោះជួនកាលមន្ដ្រីថ្នាក់ក្រោម មួយចំនួនអាចធ្វើ របាយការណ៍ភូតភរ ដើម្បីផល ប្រយោជន៍បុក្គលខ្លួន។
លោក ស្រីកែវសុភ័ក្រ នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀសបានអោយដឹងថាលោកនិងដឹកនាំកំលាំងដើម្បីចុះបង្ក្រាប់បទល្មើសទាំងអស់នេះ តែរហូតមកដល់ថ្ងៃនេះ៤ថ្ងៃហើយយើងបានធ្វើការទំនាក់ទំនងតាមទូស័ព្ទជាច្រើនដងទើបលោកលើកទូស័ព្ទហើយឆ្លើយថាលោកកំពុងតែដឹកនាំកំលាំងចុះបង្ក្រាប់ យើងក៏បានសុំសហការណ៍ផ្ដល់លទ្ធផលនៃការបង្ក្រាប់បទល្មើសដើម្បីផ្សព្វផ្សាយជាសារធារណះតែការព្យាយាមភ្ជាប់ទូស័ព្ទចុងក្រោយពុំត្រូវបានលោកលើទូស័ព្ទនោះទេហើយក៏ពុំបានរូបភាពនិងលទ្ធផលនៃការបង្ក្រាប់នោះដែរ ពុំដឹងថាលោកចុះបង្ក្រាប់មែនឬភូតភរនោះទេ៕ប៊ុន រិទ្ធីimage34image40image37image36
image38image39pic207-copy-212020031_1636253219955760_6565524771297988337_n11061279_1636253179955764_8174187110072527888_nimage35