ឈ្មួញ​ឈើ​ដុះ​ស្លែ​រដឹក​ជ​ញ្ចូ​ន​ឈើ​យ៉ាង​អាណា​ធិ​តេ​យ្យ​ចូល​ក្រុង​សៀមរាប​

0

សៀមរាប៖ រថយន្តដឹកឈើរបស់លោកធឹងលាងស្រេងឈ្មួញឈើដុះស្លែរពូកែអែបអប កំពុងសម្រុកដឹកឈើចេញពីទឹកដីខេត្តព្រះវិហារចូលមកចែកចាយតាមដេប៉ូនានាក្នុងក្រុងសៀមរាបឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើស្រុកស្វាយលើនិងស្នាក់ការជាច្រើនកន្លែងបានយ៉ាងរលូន14441115_1314423758667681_7719954332328390308_n-660x330ដោយពុំមានការហាមឃាត់ពិសមត្ថកិច្ចជំនាញតាមដងផ្លូវឡើយ។
តាមការឲ្យដឹងពីម្ចាស់ឈើបាននិយាយថាយកណេះថារថយន្តខ្លួនដឹកឈើចេញពីដេប៉ូនៅស្រុកស្វាយលើ ដែលមានយីហោ ធឹងលាងស្រេងមានទីតាំងនៅភូមិអង្កាញ់(ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ។ចំណែកសមត្ថកិច្ចដែលឈ្មួញតែងតែបង់លុយតាមខែបានឲ្យដឹងថាក្បួនរថយន្តដឹកឈើខាងលើមានច្បាប់ចេញពីដេប៉ូនៅស្រុកស្វាយលើដែលមានម្ចាស់ ឈ្មោះស្រេង ។
តាមប្រភពពត័មានប្រជាពលរដ្នបានអោយដឹងថាទោះបីជាមានការដឹកជញ្ជូនឈើទ្រង់ទ្រាយតូច ធំ ចូលមកចែក ចាយនៅ ក្រុងសៀមរាបជាហូរហែរតែគេមិនទាន់ឃើញមន្ដ្រីជំនាញរដ្ឋបាល ព្រៃឈើ ចេញមុខធ្វើការ ត្រួតពិនិត្យលើសកម្មភាពរថយន្តដឹកឈើ របស់ឈ្មោះស្រេង នៅឡើយទេ! ខណះមានប្រភពពត័មានខ្លះបានទម្លាយថាម្ចាស់រថយន្តដឹកឈើឈ្មោះ ធឹង លាង ស្រេងនិងពៅ បជ្រុយ បានរត់ការបង់លុយជាមួយស្ថាប័នពាក់ព័ន្ធអស់ហើយ ។
ទាក់ទិនទៅនឹងការដឹកជញ្ជូនឈើនេះដែរលោក ទា គឹមសុទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបគួរតែត្រួតពិនិត្យមើលឌឺប៉ូឈើនៅស្រុកស្វាយលើសារជាថ្មី ព្រោះឌឺប៉ូនោះអាចនិងមានភាពមិនប្រក្រតី ដោយសារតែឈ្មួញយកឡោះទិញឈើពីក្នុងក្នុងព្រៃ ហើយឆ្លើថាដឹកចេញពីឌឺប៉ូ តែយើងមិនអាចទាក់ទងតាមទូស័ព្ទសុំការពន្យល់បានទេដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។
សកម្មភាពដឹកជញ្ជូននិងកាប់បំផ្លាញឈើនៅខេត្តសៀមរាបត្រូវបានគេសង្គេតឃើញថាមានការកើនឡើងគួរឲ្យព្រួយបារម្មណ៍ខណះជំនាញរដ្ឋបាលព្រៃឈើខេត្តមួយនេះក្រោមការគ្រប់គ្រងដោយលោកទា គឹមសុទ្ធជានាយខ័ណ្ឌរដ្ឋបាលព្រៃ ឈើខេត្តសៀមរាបបានសម្ងំកើបលុយជាច្រើនឆ្នាំមកហើយពោលគឺគ្មានឆន្ទះក្នុងការបង្ក្រាបម្តងណាឡើយ ទើបបទល្មើសកើតមានរាប់មិនអស់៕ ប៊ុន រិទ្ធី received_197948099894513413891815_1766424110297080_3438685344411192489_n