VIDEO កាំកុងត្រូលចុះត្រួតពិនិត្យតាមតូបលក់ទំនិញខូចគុណភាពនៅផ្សារថ្នល់បែកនិងអប់រំអជីវករ

0

កំពង់ធំ. ដោយមានយកចិត្តទុកដាក់ នូវគ្រឿងឧបភោគបរិភោគ និងចំណីអាហារ រួមទាំងពិនិត្យអង្ករក្នុងទីផ្សា ដែលល្បីថាមានអង្ករផ្លាសស្ទិក ដែលកំពុងតែចរាចរណ៍នៅក្នុងទីផ្សារ ក្នុងខេត្តកំពង់ធំ កាំកុងត្រូលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ តាមស្តង់លក់ទំនិញនៅក្នុងផ្សារ ថ្នល់បែក ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។image

កិច្ចប្រតិបត្តិការចុះឆែកឆេរ ទំនិញខូចគុណភាពដែលកំពុងតែលក់នៅទីផ្សារ ត្រូវបានធ្វើឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ ដឹកនាំដោយលោក លៀង សុភាព ប្រធានកាំកុងត្រូល ខេត្តកំពង់ធំ សហការជាមួយលោក លឹម ចក់ មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ធំ ព្រមទាំងមន្រ្តីរក្រោមឱវាទ ចុះពិនិត្យអង្ករនិងទឹកភេសជ្ជះ រួមទាំងគ្រឿងទេសមួយចំនួន រួមទាំងអង្ករដែលដាក់លក់ ដើម្បីកាត់ចម្ងល់ថាមានអង្ករផ្លាសស្ទិក  ក្នុងនោះបានរឹបអូសបានទឹកក្រូចដែលគ្មានស្តង់ដា របស់ក្រុមហ៊ុនយូវី ដែលបានផលិតនិងចែកចាយក្នុងខេត្តកំពង់ធំ បានចំនួន៥១ដប និងទឹកផ្លែឈើយីហោ ជុមជិម មួយ ចំនួនទៀត ដើម្បីយកទៅរក្សាទុក រងចាំធ្វើពិធីកំទេចចោលនៅថ្ងៃក្រោយ។image

លោក លៀង សុភា ប្រធានកាំកុងត្រូល បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺជាការផ្តោតសំខាន់ទៅសុខភាពរបស់ប្រជាណលរដ្ឋ ដែលពុំសូវមានយល់ដឹងពីគុណភាព ហើយបានទិញទំនិញទៅបរិភោគឬលក់ ចែកចាយ ដែលមានការប៉ះពាល់ដល់សុខភាព ដោយសារទំនិញផុតថ្ងៃបរិឆ្ឆេត ព្រមទាំងធ្វើការអប់រំដល់ អជីវករឲ្យចេះមើលពីសុពលភាពរបស់ទំនិញ ក្នុងការទិញចូលមកលក់ជៀសវាងប៉ះពាល់ទំនិញខូចគុណភាព ក៏ដូចជាការជម្រុញឲ្យអជីវករ ចូលរួមទប់ស្កាត់ និងការពារ ដើម្បីសុខភាពប្រជាពលរដ្ឋ។image

លោក លៀង សុភា. បានបន្តថាលោកមានការព្រួយបារម្មណ៍យ៉ាងខ្លាំងនូវការល្បីថាមានអង្ករផ្លាសស្ទិក តែក្រោយពីបានពិនិត្យហើយ ពុំជួបប្រទះការដាក់លក់នោះទេ រីឯគ្រឿងភេសជ្ជះដែលហួសឌឺឡេ ត្រូវបានគេយកមកលក់ជាកែវជូនក្មេងៗ តាមសាលារៀន និងតាមសហគម នូវតំលៃថោក ដែលធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដូច្នេះដើម្បីទប់ស្កាត់ការពារ អជីវករទាំងអស់ត្រូវនាំទំនិញរបស់ខ្លួនដែលជិតហួសឌឺឡេ ឬហួសឌឺឡេទៅហើយនោះ ទៅដូរនិងក្រុមហ៊ុនដើម្បីយកទំនិញថ្មីមកលក់ សម្រាប់ទំនិញដែល បានពិនិត្យឃើញថាហួសថ្ងៃបរិច្ឆេត និងត្រូវធ្វើកិច្ចសន្យា ករណីមិនគោរពតាមគោលការណ៍ច្បាប់ និងរកឃើញនៅថ្ងៃក្រោយនិងត្រូវពិន័យតាមច្បាប់។
ដោយ ប៊ុនរដ្ឋា

image