VIDEO ប្រជុំផ្សព្វផ្សាយក្រសួងការពារជាតិស្តីពីជ្រើសរើសនិសិត្សសិស្សប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២១

0

 


កំពង់ធំៈ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រជុំការងារផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិលេខ ១៨១/២០១៦ ស.ជ.ណ ចុះថ្ងៃទី២៣កញ្ញា ឆ្នាំ ២០១៦ ស្តីពីការជ្រើសរើសសិស្សនិសិត្ស ដើម្បីប្រឡងចូលសិក្សាវគ្គនាយទាហានសកម្ម ជំនាន់ទី២១ ក្នុងនោះក៏មានការជ្រើសរើសនាយទាហានទ័ពជើងគោកជំនាន់ទី៩ និងនាយទាហានបន្តវេនជំនាន់ទី១០ ឲ្យទទួលបានជោគជ័យ ពិធីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។image
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានប ញ្ជាក់ឲ្យដឹងថា តាមផែនការរបស់ថ្នាក់លើ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានភារកិច្ចចូលរួមជ្រើសរើស បេក្ខជនជាសិស្ស និសិត្ស ទាំង២ភេទ ចំនួន១២០រូប ដែលមានលក្ខខ័ណ្ទត្រឹមត្រូវ តាមសេចក្តីជូនដំណឹង ក្នុងនោះបេក្ខជនដែលមានបំណងដាក់ពាក្យត្រូវ ភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ទី២ មានអាយុចាប់បី១៨ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យសុំចុះឈ្មោះចូលប្រឡង ទី៣ មានកាយសម្បទាគ្រប់គ្រាន់តាមតម្រូវការ ដើម្បីបំពេញមុខងារ ទី៤ មិនធ្លាប់បាន តុលាការផ្តន្ទាទោស ទី៥ មានសញ្ញាប័ត្រ មធ្យមសិក្សានុតិយភូមិឡើងទៅ ទី៦ បុរសមានកម្ពស់១.៦០មនិងនារីមានកម្ពស់១.៥០ម ទី៧ មានលិខិតបញ្ជាក់កិរិយាមាយាទពីមូលដ្ឋាន ឃុំសង្កាត់ ។ពិធីចែកពាក្យ និងទទួលពាក្យចុះឈ្មោះប្រឡង ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ២២ខែវិច្ឆិកា ឆ្នាំ២០១៦នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានសម្តែងនូវមោទនភាពខ្ពស់ ចំពោះរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសនាយទាហាន ប្រកបដោយគុណភាព សមត្ថភាព ដើម្បីបន្តវេនក្នុងជួរកងទ័ព ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្នមានទាហានយើងជាច្រើនរូប គ្រប់លំដាប់ថ្នាក់ ដល់ចូលនិវត្តជាបន្តបន្ទាប់ ក្នុងនោះឯកឧត្តម មេបញ្ជាការ បានប្តេជ្ញាចិត្តនិងស្នើរឲ្យគ្រប់កងឯកភាព ផ្នែកសឹករងត្រូវ បំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្សព្វផ្សាយជូនដំណឹងដល់មូលដ្ឋាន ភូមិ ឃុំ ដើម្បីឲ្យការជ្រើសរើសបេក្ខជនដាក់ពាក្យប្រឡងពេលនេះ ទទួលបានជោគជ័យ។
ដោយ ប៊ុន រដ្ឋា