ក្រុមប្រឹក្សាខេត្ត:បើឥឡូវស្រូវចុះថោក បែរជាទៅមុខឡើងថ្លៃ ត្រូវសងលួងចិត្តកសិករគឺស្ទាក់ទឹកទុកកុំអោយខ្វះ

0

ដោយ ឃិន គន្ធា
បន្ទាយមានជយ័៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យទទួលស្គាល់និងកត់សម្គាល់ថា បើមុននេះ មកឥឡូវនេះស្ថានភាពស្រូវចុះថោក បែរជាទៅមុខឡើងថ្លៃវិញ មន្ត្រីអាជ្ញាធរដែនដីimg_20161011_104009និងជំនាញ ក៏ដូចអ្នកពាក់ព័ន្ធត្រូវសងការខូចខាតឬលួងចិត្តកសិករវិញដោយប្រញាប់ស្ទាក់ ហើយស្តុកទុកកុំអោយខ្វះសម្រាប់ការធ្វើស្រូវប្រាំងលើកទី២ឬស្រូវប្រាំងចុងរដូវវស្សារបស់កសិករ។
នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពឯ.ឧអ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី បុ៉ក ណាឌី អភិបាលរងខេត្ត និងឯ/ឧ លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត/ ស្រុក លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលស្រុក/ក្រុងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។
លោកែវ សុភាព សមាជិកក្រុមប្រឹក្សានិយាយថា:កិច្ចប្រជុំមានមានរបៀបវារៈដូចខាងក្រោម :
១-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៨
២-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងកំណត់ហេតុ ស្តីពីកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦
៣-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៏ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកញ្ញា ឆ្នាំ២០១៦
៤-បញ្ហាផ្សេងៗ ។img_20161011_104019
ឯលោកអីុ ឡុង សមាជិកក្រុមប្រឹក្សាខេត្តដែរលើកឡើងពីការសម្រេចរបស់រាជរដ្ឋាភិបាលនូវការអោយវិលមកគ្រួសារដើមវិញនៃរដ្ឋបាលជលផលនិងរដ្ឋបាលព្រៃឈើក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មហើយហៅឈ្មោះថា”មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទដូចដើមវិញ។
លោកអីុ ឡុង ក៏ចង់ខឹងសម្បារនិងបន្ទោស ដោយឆ្លៀតលើកពីករណីកូនឈើក្រញូងរបស់ឯ/ឧឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ដែលណែនាំអោយដាំបន្ទាប់ពីវេទិកាការធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកន្លងមក ថាតើបាត់ទៅណា ? ធ្វើបានអីខ្លះ ដល់ណាហើយ?
លោកស្រីប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងពីការងាររដ្ឋបាលខេត្តលើការងារទប់ស្កាត់បទល្មេីសទំនិញគេចពន្ឋ,ការទប់ស្កាត់ កាតបន្ថយគ្រោះថ្នាក់ចរាចរណ៏-ការងារទប់ស្កាត់គ្រឿងញៀន,ការងារអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារ,ការងារសន្តិសុខសង្គមនិងសន្តិសុខព្រំដែន,ការងារធារាសាស្រ្ត,ការងារកសិកម្មនិងបង្ការអគ្គីភ័យ,ការងារបរិស្ថាននិងសោភ័ណភាពទីក្រុង-ការងារអប់រំ,ការងារសុវត្តិភាព គុណភាពចំណីអាហារនិងអនាម័យ) ។ល។.img_20161011_104023
ឯ/ឧ អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តណែនាំនិងដាក់ផែនការអោយគណ:អភិបាលខេត្តនិងមន្ទិរអង្គភាពជំនាញកងកម្លាំងពាក់ព័ន្ធបង្កើនការអនុវត្ត ប្រកបដោយការទទួលខុសត្រូវលើការងារដូចខាងលើ។
លើការងារកសិកម្ម ,ធនធានទឹក,ពាណិជ្ជកម្ម ឯ/ឧបានណែនាំថា ជាក់ស្តែងដំណោះស្រាយបញ្ហាទីផ្សារនិងតម្លៃស្រូវស្រាលដើមរដូវពីខែកញ្ញាដល់ដើមខែតុលានេះមានពូជសែនក្រអូប ពូជអ៊ីុអ៊ែរ..ជាដើមគឺនៅតែមានតម្លៃថោក មិនសមដូចបំណងកសិករទេ។
ហេតុនេះ បើចៃដន្យទៅខាងមុខវាឡើងថ្លៃវិញ ហើយកសិករសម្រុកធ្វើស្រូវប្រាំងលើកទី២ឬស្រូវប្រាំងចុងរដូវវស្សា អាជ្ញាធរនិងជំនាញ ឬអ្នកពាក់ព័ន្ធត្រូវទទួលខុសត្រូវស្ទាក់ ស្តុកទឹកទុកស្រោចស្រពកុំអោយខ្វះ កុំអោយកសិករបន្ទោសយើងទៀត។img_20161011_104016
លោកបន្ថែមថា ចំពោះមុខខេត្តត្រូវសកម្ម ខិតខំធ្វើសណ្តាប់ធ្នាប់ អនាម័យនិងទ្រោលគ្រប់កិច្ចការដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីមកសួរសុខទុក្ខពលរដ្ឋខេត្តបន្ទាយមានជ័យើកទី២នាថ្ងៃទី១៨-១៩តុលា២០១៦ខាងមុខ។សម្តេចក៏បានសម្រាន្ត១យប់នៅខេត្តនេះផង។
ជាចុងក្រោយលោកអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគឺត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណនិងត្រូវទៅចុះឈ្មោះបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧និងបោះឆ្នោតសភានាឆ្នាំ២០១៨ខាងមុខឲ្យបានគ្រប់គ្នា៕

img_20161011_104025