​ចោរលួច​គាស់​ផ្ទះ​យក​ទូ​ស័ព្ទ​ដៃ​អស់​ចំនួន​១៦២​គ្រឿង​នៅ​ស្រុក​បារាយណ៍​

0

កំពង់ធំ=ដោយសារតែការអនុវត្តន៍ច្បាប់ភូមិឃុំមានសុវត្ថិភាពរបស់សមត្ថិកិច្ចមានភាពធូររលុង បានធ្វើអោយភូមិឃុំមួយចំនួនអសន្ដិសុខកើតឡើងកាលពីម៉ោង៥និង៣០នាទីទាបភ្លឺថ្ងៃទី១១តុលាឆ្នាំ២០១៦មានករណីចោរឡើងបើកដំបូលផ្ទះលួចទូរស័ព្ទដៃនៅភូមិក្រសាំងជ័យឃុំphoto_2016-10-11_12-15-04បារាយណ៍។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថាម្ចាស់ផ្ទះឈ្មោះទ្រី ចាន់សែ ភេទប្រុសអាយុ២៨ឆ្នាំមុខរបលក់ទូរស័ព្ទរស់នៅភូមិខាងលើ ត្រូវបានចោរលួចចូលគាស់ផ្ទះនៅពេលដែលម្ចាស់ផ្ទះកំពុងដេកលក់ស្កប់ស្កល់ទាំង៣នាក់ប្ដី ប្រពន្ធនិងកូនតូច នៅក្បែរទូរដាក់ទូរស័ព្ទដោយពុំដឹងថាចូលគាស់ពីមោ់ងប៉ុន្មាននោះទេរហូតដល់ម៉ោង៥និង៣០ជិតភ្លឺទើបដឹងហើយក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីអោយជួយអន្ដរគមន៍។
សម្ភារះដែលបាត់បង់មានទូរស័ព្ទដៃចំរុះចំនួន១៦២គ្រឿងគិតជាលុយប្រហែល១០០០០$ តាមការពិនិត្យជាក់ស្ដែងរបស់យើងករណីគាស់ផ្ទះនេះគឺជាក្មេងជំទង់ ដោយផ្អែកតាមការពិនិត្យលើកន្លែងកើតហេតុដែលបានបើកក្បឿងក្បាច់ចូលតាមប្រឡោះដៃរតូចណែងព្រមទាំងស្នាមដានជើងតូចផងដែរ ករណីនេះសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្តរកចាប់ខ្លួនជនល្មើសមកដាក់ទោសតាមច្បាប់៕ប៊ុនរិទ្ធី
photo_2016-10-11_12-33-18 photo_2016-10-11_12-33-13 photo_2016-10-11_12-33-07 photo_2016-10-11_12-32-58 photo_2016-10-11_12-32-52 photo_2016-10-11_12-32-45 photo_2016-10-11_12-32-25 photo_2016-10-11_12-15-04 photo_2016-10-11_12-14-54