កំពង់ធំ=កាលពីល្ងាចនៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង ១៧ :១០ នាទី នៅលើកំណាត់ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ១-២ ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូ និង រថយន្ត
បណ្ដាលអោយរបួសស្រាល២នាក់។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា វេវ ពណ៌ខ្មៅ ពាក់ផា្លកលេខគ្មានឌុកគ្នា៣នាក់ បើកបរដោយឈ្មោះ រ៉េត.ភ័ក្រ ភេទប្រុស អាយុ ៣២ ឆ្នាំ មិនមានរបួសទេដោយសារបានពាក់មួកសុវត្ថិភាព ចំណែកអ្នករួមដំណើរ២នាក់ : ទី១/ ឈ្មោះ ធឹម.យ៉ាន ភេទប្រុស អាយុ ៤៥ ឆ្នាំ របួសក្បាលផ្នែកខាងក្រោយ មិនពាក់មួកសុវត្ថិភាព ទី២/ ឈ្មោះ ភ័ក្រ.ពេជ ភេទប្រុស អាយុ ០៦ ឆ្នាំ របួសស្រាលមិនបានពាក់មួកសុវត្ថិភាព ទាំង៣នាក់ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ បានបុករថយន្តបើកថយក្រោយឆ្លងកាត់ផ្លូវ ម៉ាក ឡិចស៊ីស(Lexus)Rx300 ពណ៌ខ្មៅ ពាក់ផា្លកលេខភ្នំពេញ2I4148 បើកបរដោយឈ្មោះ ផន់.ញ៉ី ភេទស្រី អាយុ ៥៧ ឆ្នាំ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ បានរត់គេចខ្លួនបាត់។
តាមការសន្និដ្ឋានជាបឋមអ្នកបើកបររថយន្តបើកថយក្រោយខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន។ ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿងនិងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយនិងបន្ដស្រាវជ្រាវរកជនប្រព្រឹត្តមកដោះស្រាយគ្នាតាមច្បាប់៕ប៊ុនរិទ្ធី







































