កំពង់ធំ= ?កាលពីម៉ោង១និង២០នាទី រលងអាត្រាតថ្ងៃទី១៧,ខែតុលា,ឆ្នាំ២០១៦នៅក្នុងភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីចោរលួចរថយន្តនិងទូរសព្ទ័ដៃចេញពីក្រុមហ៊ុនសំណង់សៀងហៃ(ចិន)ដែលបានដាក់ការដ្ឋានរបស់ក្រុមហ៊ុននៅចំនុចភូមិឃុំ
ខាងលើបាត៊ដោយមិនដឹងមូលហេតុ។
តាមប្រភពពត័មានពីកំលាំងកងរាជអាវុធហត្ថបានអោយដឹងថា រថយន្ដដែលបានម៉ាក ហ៊ត ពណ៍ខ្មៅ ពាក់ស្លាកលេខA-T.16.2.0688ចំនួន១គ្រឿង ទូរសព្ទ័ម៉ាកអាយហ្វូនស៊ិចពណ៍សចំនួន១គ្រឿង ទូរសព្ទ័ម៉ាកណូគាចុកពិលពណ៍ទឹកប៊ិចចំនួន១គ្រឿង ?ជាកម្មសិទ្ធរបស់ឈ្មោះ វ៉ង សាងយាំង ភេទប្រុស អាយុ៥១ឆ្មាំ ជាជនជាតិចិន មុខងារក្នុងក្រុមហ៊ុនជាអ្នកម៉ៅការផ្នែកសំណង់។
?ករណីខាងលើនេះលោកវីរសេនីយ៍ត្រី ស្រីសំណាង មេបញ្ចាការកងរាជអាវុធហត្ថស្រុកសន្ទុកបានប្រាប់ថាលោកបានបញ្ចា កំលាំងកងរាជអាវុធហត្ថស្រុកក្នុងការរុករកស្រាវជ្រាវដើម្បីចាប់ជនល្មើសយ៉ាងដុតដៃដុតជើងតែពុំទានបានលទ្ធផលអ្វីទេរហូតមកដល់ពេលនេះនិងបានកសាងសំនុំរឿងបញ្ចូនបន្ដ៕ប៊ុនរិទ្ធី







































