ស្ទឹងត្រែង៖កសិករនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងបាននាំគ្នាសប្បាយចិត្តនៅឆ្នាំនេះដោយសារការងារបង្កបង្កើនផលស្រូវកណ្តាលមានទឹកពេញបរិបូរណ៏មិនចំណាយថវិការ បូមទឹកដាក់ប៉ុន្តែពួកគាត់មានកង្វល់ដោយចំឡែកនៅពេលស្រូវចេញ ដាក់គ្រាប់បែរជាកើតជម្ងឺស្កកមិនស្រូវបានផលទៅវិញ។
លោកជាភឿនកសិករនៅភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង បានសំដែងពីក្តីកង្វល់ចំ ពោះស្រូវកណ្តាលដែលជួបបញ្ហាស្កក ច្រើនអាចធ្វើឲ្យពេលប្រមូលផលទទួលបានទិន្នផលតិច។លោកថា៖ ឆ្នាំនេះកសិករធ្វើស្រូវកណ្តាល បានទិញពួជស្រូវរំដួល ពីអង្កការសៀតផ្នែកផលិតអង្កររាមសារ ដើម្បីងាយបា នផលស្រួលលក់ តែបែរជាកើតជម្ងឺស្កក នាំគ្នារកមូលហេតុមិនឃើញ ទឹកមានគ្រប់គ្រាន់ហើយ យ៉ាងម៉េចបានជាទៅជាស្កក ទៅជាអីអញ្ចឹង ណាមួយព្រួយបារម្ភខ្លាចតែឆ្នាំហ្នឹង ចេញមកទៅជាស្កើតស្កកអញ្ចឹង ដឹងជាមានមូលហេតុអី បានជាទៅអញ្ចឹង ទឹកក៏វាមានគ្រប់គ្រាន់អស់ហើយជីក៏គ្រប់គ្រាន់។
លោកហេងធនក្រុមប្រឹក្សាសង្កាត់សាមគ្គីនេះដែរបានទទួលស្គាល់ថា៖ការបង្កបង្កើនផលស្រូវឆ្នាំនេះពួកគាត់មិនព្រួយបារម្ភទៅនិងការខ្វះទឹកទេដោយសារមានភ្លៀងធ្លាក់គ្រប់គ្រាន់ផលដំណាំគ្រប់បែបយ៉ាងមានភាពលូតលាស់ល្អ។
លោកលើកឡើងថា៖ទន្ទឹមនិងភាពល្អប្រសើរនេះ ផ្នែកស្រូវស្រាលទទួលបានផលច្រើន ចំណែកស្រូវកណ្តាលវិញ ពេលដាក់គ្រាប់មើលឃើញមានកើតជម្ងឺស្កកច្រើន ហើយក៏ចង់ឲ្យជំនាញមកជួយពិនិត្យនិងរិះរកមូលហេតុ សំរាប់ទុកជាបទពិសោធន៍នៅឆ្នាំក្រោយៗទៀត នេះជាឆ្នាំងបាយប្រជាពលរដ្ឋ ហើយក្នុងនាមខ្ញុំជាកសិករ មានការព្រួយបារម្មណ៍ទៅលើកដំណាំស្រូវ សំខាន់ជាងគេហើយម៉្យាងទៀត ព្រួយបារម្មខ្លាំង ចង់ឲ្យខាងមន្ទីរជំនាញផ្នែកខាងកសិកម្ម មេត្តាជួយផ្តល់យោបល់ហ្នឹង និងជួយបង្រៀន បង្ហាត់បង្ហាញប្រជាពលរដ្ឋ អាហ្នឹងវាទាក់ទងទៅជម្ងឺ ឬក៏ទៅជាសត្វអ្វី ឬក៏យ៉ាងម៉េច ព្រោះខ្ញុំវាមានការព្រួយបារម្មណ៍ ឆ្នាំទៅវាតិចឆ្នាំនេះវាកើតឡើងអញ្ចឹង មានការព្រួយបារម្មណ៍ខ្លាំងណាស់ ។
លោកចាន់ សៀនកសិករធ្វើស្រូវកណ្តាលបានអះអាងថា៖នេះដោយសារពូជសំណាបនៅដើមរដូវកើតរោគដង្កូវហ្វូងស៊ី ហើយនៅពេលបាញ់ថ្នាំសង្គ្រោះ បានយកមកធ្វើការបង្កបង្កើនផល ទើបកើតមានបញ្ហានេះបន្តទៀត។
លោកយល់ថា៖កសិករពិតជាពឹងផ្អែកទៅលើដំណាំស្រូវជាចំបង ហើយពេលនេះស្រូវបានដាក់គ្រាប់ទៅហើយ តែបើខាងកសិកម្មមកពិនិត្យក៏មិនដឹងរកមធ្យោបាយណាកែប្រែបានដែរ ដឹងខាងកសិកម្មហ្នឹងគាត់ចុះមកហើយ ឲ្យគាត់មើលរបៀបម៉េចបើស្រូវ យើងវាអោនអញ្ចឹងហើយ បើសិនជាកាលពីវាផើមគាត់ចុះមក បើសិនជាយើងដឹងជាមុន អាហ្នឹងឲ្យយើង ផ្សព្វផ្សាយទៅគាត់ទៅ គាត់មានថ្នាំមានសង្កូវអីអញ្ចឹងមកវាស្រួល អីឡូវដល់ពេលអញ្ចឹងទៅហើយ ស្រូវវាអោនអញ្ចឹងហើយអាខ្លះ វាស្កុយអញ្ចឹងដឹងមកធ្វើម៉េចទៀត អញ្ចេះ។
លោកស្រីឃឿនប៊ុន្នីកសិករធ្វើស្រូវស្រាលកណ្តាលបញ្ជាក់ថា៖ស្រូវគាត់ឆ្នាំនេះបានផលល្អជាងឆ្នាំមុនដែលអាចជួយទ្រទ្រង់ជីវភាពបានគ្រាប់គ្រាន់ និងសេសលស់ពីទុកពូជនិងហូបចុក អាចលក់យកប្រាក់សំរាប់ដោះស្រាយតម្រូវការផ្សេងៗទៀត។ជាមួយនឹងយន្តការនេះមន្ទីរកសិកម្មបានប្រកាសជូនដំណឹង ដល់កសិករគ្រប់មូលដ្ឋាន បើកើតមានសត្វល្អិតបំផ្លាញដំណាំអ្វីក៏ដោយ ត្រូវផ្តល់ព័ត៌មានជួន ទៅអាជ្ញាធរ ភូមិ ឃុំ ឬមកមន្ទីរកសិកម្មផ្ទាល់ ដើម្បីមានវិធានការទប់ស្កាត់ឲ្យទាន់ពេលវេលា។សូមបញ្ជាក់ថា៖គិតមកដល់ចុងខែតុលាឆ្នាំ២០១៦នេះកសិករខេត្តស្ទឹងត្រែងប្រមូលផលស្រូវស្រាលនិងស្រូវចំការបាន២.៥៩៦ហិចតាហើយទន្ទឹមនិងស្រូវកណ្តាលកំពុងផ្តល់ផលបន្ថែមទៀតនោះ៕