សៀមរាប=ឈ្មួញដឹកឈើយ៉ាងអាណាធិតេយ្យចេញពីតំបន់ព្រៃ ភ្នំក្បាលខ្មោច ភ្នំល្អាង ភ្នំឃ្ទុំ ភូមិអូរ ឆ្លង់កាត់ពីមុខសង្កាត់រដ្នបាលព្រៃឈើខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប យ៉ាងភ្លូកទឹកភ្លូកដី សមត្ថកិច្ចមេព្រៃដេកធ្វើព្រងើយរងចាំទទួលលាភសក្ការះយ៉ាងផ្អែមមាត់ផ្អែមករ
ក្រុមដឹកជញ្ចូនឈើទាំងនោះ មានឈ្មោះ អាតេត អាប៉ៃ អារ៉ាត ។
ទង្វើនេៈត្រូវបានប្រជាពលរដ្នរឹះគន់ថាព្រៃឈើនៅតំបន់ខាងលើនិងរលាយហិនហោចជាមិនខាន ទោៈបីរាជរដ្ឋាភិបាលបានចេញច្បាប់អោយមន្ដ្រីថ្នាក់ក្រោមគោរពនិងអនុវត្តច្បាប់អោយបានតឹងរឹងក្នុងការកាប់បំផ្លាញព្រៃឈើយ៉ាងណាក៏ដោយក៏មន្ដ្រីមួយចំនួនបានអនុវត្តន៍ផ្ទុយពីគោលកាណ៍របស់រដ្ឋាភិបាល បែរជាឃុបឃឹតបើកភ្លើងខៀវអោយឈ្មួញកាប់បំផ្លាញនិងដឹកអនុផលព្រៃឈើរលូន ជាស្ដែងយប់ថ្ងៃទី២៦ ២៧ ២៨ និង២៩ ខែតុលាឆ្នាំ២០១៦ ឈ្មួញបានធ្វើសកម្មភាពដឹកឈើតាម កាលេថង រថយន្ដតាកូម៉ា រថយន្ដ1បាំងកន្លៈ គោយន្ដ មិនតិចជាង30គ្រឿង ចេញពីទឹកដីឃុំខ្វាវ ចេញតាមផ្លូវចុងស្ពាននិងផ្លូវជាច្រើនទៀតចូលក្នុងស្រុកជីក្រែង ស្រុកសូរនីគម និងដឹកចូលក្នុងខេត្តសៀមរាបរៀងរាល់ថ្ងៃ រាល់យប់ ដែលក្រុមឈ្មួញទាំងនោៈក្រអើតក្រទងដោយមានទាំងក្រុមញៀនថ្នាំនិងមន្ដ្រីមេព្រៃមួយចំនួនកាងបទល្មើសពីក្រោយខ្នងទើបក្រុមឈ្មួញបានដៃមិនខ្លាចរអាពីសំណាញច្បាប់ទាល់តែសោះ ។ក្នុងនោៈគេបានដឹងថានេះជាទឹកដី របស់លោក សូផល្លា នាយផ្នែករដ្ឋបាលព្រៃឈើ៣ស្រុក លោក គង់ប៊ូរ៉ាវុធ នាយសង្កាត់ខ្វាវ ជាអ្នកកាន់កាប់ក្នុងទឹកដីនេះកំពុងបើកភ្លើងខៀវអោយឈ្មួញដឹកឈើយ៉ាងអាណាធិតេយ្យដើម្បីចែកលាបសក្ការះគ្នាយ៉ាងមានសេចក្ដីសុខ និងថ្កាប់ចិត្តនាយខ័ណ្ឌដើម្បីតំណែង។
លោក គង់ប៊ូរ៉ាវុធ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ បានប្រាប់ថាលោកនិងបញ្ចាអោយមន្ដ្រីរបស់លោកចុះបង្ក្រាប់តែពុំដែលឃើញចុះមកសោះបានត្រឹម ភូតភរកុហកអ្នកសារពត័មានតែប៉ុណ្ណោះការពិតខ្លួនជាអ្នកបើកដៃអោយឈ្មួញកាប់និងដឹកជញ្ចូនឈើដោយសេរី ដោយមិនគិតថាខ្លួនជាអ្នកកាន់ច្បាប់តែបែរជាអង្គុយលើច្បាប់ទៅវិញ ។
លោក សូផល្លា នាយផ្នែករដ្ឋបាលព្រៃឈើ៣ស្រុក បានអោយដឹងថាលោកនិងតេសួរកូនចៅលោកថាតើមានបទល្មើសដឹកជញ្ចូនឈើមែនឬអត់ លោកឆ្លើយបែបនេះប្រហែលជាកូនចៅលោកមិនបានផ្ដល់ពត័មានជូនលោកនៅពេលដែលអ្នកសារពត័មានយើងបានតេប្រាប់ ហើយលោកសូផល្លាប្រហែលអង្គុយចាំតែទទួលរបាយការណ៍ភូតកុហកដែលមន្ដ្រីជំនាញថ្នាក់ក្រោមលោកតែប៉ុណ្ណោះមិនព្រមចុះមកពិនិត្យដោយផ្ទាល់នោះឡើយ។
លោក ទាគឹមសុត នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានអោយដឹងថា លោកនិងសហការជាមួយអ្នកសារពត័មានដើម្បីបង្ក្រាប់បទល្មើសដឹកជញ្ចូនឈើជាក់ស្ដែងនៅពេលដែលឃើញបទល្មើស ត្រូវរាយការណ៍ជូនលោកអោយទាន់សភាពដើម្បីអោយលោក
បញ្ចាមន្ដ្រីលោកចុះបង្ក្រាប់ភា្លមៗ៕ប៊ុន រិទ្ធី








































