ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ក្រុមទាហានទំនាក់ទំនងព្រំដែនច្រកទ្វាអន្តរជាតិជាំ សា ងុាំបានបោះទីស្នាក់ការទាប្រាក់ពីប្រជាពលរដ្ឋនិងអាជីវករដែលរកសុីដឹកអីវ៉ានពីផ្សារថៃ បន្ទេចបន្ទួចគ្រាន់តែដោះស្រាយជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ ហើយសូមបញ្ជាក់ថា នៅនិងមាត់ច្រកអន្តរជាតិជាំ សាងុាំដែលមានចំនួន៤ស្ថាប័ណ្ណ គឺមានទីស្នាក់ការគយនិងរដ្ឋក ប៉ូលិសអន្តោប្រវេសន៍ មន្ត្រីកាំកុងត្រូលនិងប្រធានទីស្នាក់ការច្រកអន្តរជាតិជាំ សាងុាំទៅហើយ ស្រាប់តែនៅពេលវេលាខាងលើលិចមុខទាហានទំនាក់ទំនងព្រំដែនបានមកបោះទីតាំងទាលុយអាជីវកររកសុីដឹកបន្លែផ្លែឈើចេញពីផ្សារប្រទេសថៃ មកតាមច្រកទ្ធាអន្តរជាតិជាំ សាងុាំនោះ។វីឯគយចល៍តខេត្តនិងគយចល៍តក្រសួងនៅតែបន្តសកម្មភាពជំរិតទាប្រាក់ពីប្រជាពលរដ្ឋនិងអាជីវកររកសុីបន្ទេចបន្ទួចនៅនិងច្រកទ្ធាអន្តរជាតិជាំ សាងុាំនោះទេ ហើយអស់លោក បញ្ជាការឯកភាពខេត្ត ក៏ដូចលោកស ថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ អត់មានវិធានការអ្វីទប់ស្កាត់នោះទេ តាមមើល បានជាបន្តែតបន្តោយឲ្យជនមួយក្តាបតូចធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តនោះ គួរណាអាជ្ញាធរស្រុក អាជ្ញាធរខេត្តត្រូវតែមានវិធានការទប់ស្កាត់ជាបន្ទាន់ កំទុកឲ្យស្ថាប័ណ្ណទាំងនោះ ធ្វើឲ្យខូចគេខូចឯងជាច្រើនស្ថាប័ណ្ណនៅខាងលើនោះ។កម្ពុជាថ្មីបានជួបជាមួយលោកតូច រ៉ា ប្រធានទំនាក់ទំនងព្រំដែន បានអោយដឹងថា រថយន្តដែលអាជីវករដឹកអីវ៉ានចេញមកពីថៃនោះ មិនដែលបង់ពុន្ធនោះទេ មន្ត្រីនៅនិងមាត់ច្រកអន្តជាតិជាំ សាងុាំអង្គុយចាំយកតែលុយ១០មុឺនទៅ២០មុឺនរៀល ចំណែកកម្លាំងរបស់លោកយកតែ៤.៥០០០រៀលទៅមួយមុឺនរៀលក៏មានប៉ុញ្ហាដែរនេះសម្តីរបស់លោកតូច រ៉ាប្រធានទំនាក់ទំនងព្រំដែនបានអះអាងនិយាយប្រាប់ឲ្យដឹងពីរឿងរ៉ាវនៅនិងមាត់ច្រកអន្តរជាតិជាំ សាងុាំនោះ៕