VIDEO ពិធីបោះឆ្នោតរើសបេក្ខជន និងសន្និបាតបូកសរុបការងារ៥ឆ្នាំអភិវឌ្ឍន៍ឃុំនិងលើកទិសដៅ៥ឆ្នាំបន្ត២០១៧ និង២០២២

0

កំពង់ធំៈ សមាជិកគណបក្សប្រជាជនឃុំបន្ទាយស្ទោង និងក្រុមការងារបក្សថ្នាក់ខេត្ត សរុប៦១៣នាក់ បានចូលរួមក្នុងសន្និបាត បូកសរុបការងារអនុវត្ត៥ឆ្នាំកន្លងមក និងពិធីបោះឆ្នោត ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ យកទៅប្រកួតប្រជែងដណ្តើមជ័យជំនះក្នុងឆ្នាំ២០១៧  មានប្រជាពលរដ្ឋគាំទ្រ យ៉ាងអធឹកអធ័មក្នុងពិធី នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៦ ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រធានក្រុមប្រឹក្សាឃុំបានបញ្ជាក់ថា កម្មវិធីគោលនយោបាយអភិវឌ្ឍន៏ឃុំសម្រាប់ឆ្នាំ ២០១៧ និង២០២២ ពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង តាមបណ្តាសាខាបក្ស ដើម្បីឲ្យអនុវត្តឲ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ ឲ្យមានប្រសិទ្ធភាព បំពេញតួនាទីភារកិច្ច ទំនាក់ទំនងជាមួយប្រជាជន លើកកម្ពស់គោរពច្បាប់ ពង្រឹងភាព យុត្តធម៌ ការពារសិទ្ធប្រយោជន៍ ដោះស្រាយបញ្ហាឲ្យបានឆាប់រហ័ស ពង្រឹងការគ្រប់គ្រងដីធ្លីចុះបញ្ញីបន្ថែម ចំពោះក្បាលដីដែលបានផ្ទេរ  បង្កើនការអប់រំផ្សព្វផ្សាយច្បាប់ ចូលរួមដោះស្រាយវិវាទ ជម្រុញការបង្ករបង្កើនផលស្រូវ ជួសជុលផ្លូវថ្នល់ ស្ពាន និងប្រព័ន្ឋធារាសាស្រ្ត អាងស្តប់ទឹក  ប្រឡាយ លូរំដោះទឹកជម្រុញការសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រួសារ។

ឯកឧត្តម សោម ស៊ុន សមាជិកគណៈអចិន្រ្តៃគណបក្សខេត្ត ចុះជួយឃុំបន្ទាយស្ទោង បានមានប្រសាសន៍ថា  គោលបំណងនៃសន្និបាត សមាជិកគណបក្សប្រជាជនក្នុងឃុំបន្ទាយស្ទោង គឺដើម្បីត្រួតពិនិត្យការអនុវត្តន៏កម្មវិធនយោ​បាយរបស់គណបក្សឃុំរយះពេលប្រាំឆ្នាំកន្លងមក ព្រមទាំងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ ២០​២២  និងការជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ យកទៅប្រកួតប្រជែងដណ្តើមជ័យជំនះក្នុងឆ្នាំ២០១៧។

ឯកឧត្តម សោម ស៊ុន បានថ្លែងថា​បើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ យើងទាំងអស់គ្នាក៏គ្មានថ្ងៃនេះដែរ  ដោយ​សារគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយ តែមួយគត់ដែលបានតស៊ូប្រយុទ្ធ​ដើម្បីសង្រ្គោះជាតិ ពីរបបយង់ឃ្នងបនក្បត់ប៉ុលពត រហូតកម្ពុជាទទួលបានជ័យជំនះ ប្រទេសជាតិមានស្ថេរ​ភាពនយោបាយនិងរីកចំរើនមកដល់បច្ចុប្បន្ន  ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបោះជំហ៊ានទៅមុខយ៉ាងស្វាហាប់ លើមាគារសន្តិភាព ប្រជាធិបតេ្តយ្យនីតិរដ្ឋ ការអភិវឌ្ឍន៍ប្រកប​ដោយមោទនភាព និងបានជម្រុញអនុវត្តកាន់តែស៊ីជំរៅ នូវកំណែទម្រង់ទាំង៤ដែលជាស្នូលនៃអភិបាលកិច្ចរួមមាន ១ ការប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ២ កំណែទំរង់ច្បាប់និងប្រព័ន្ឋយុត្តធម៌ ៣កំណែទំរង់រដ្ឋបាលសាធារណៈ ៤កំណែទំរង់កងកម្លាំងប្រដាប់អាវុធ ។

ដោយ   ប៊ុ​ន  រដ្ឋា