ពលរដ្ឋ៣ភូមិក្នុងសង្កាត់ម្កាក់ទទួលសមិទ្ធផលពីគណះបក្សប្រជាជនកម្ពុជា

0

៩បន្ទាយមានជ័យ:ពលរដ្ឋ៣ភូមិក្នុងសង្កាត់ ម្កាក់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យសាទរនិងសមិទ្ធផលថ្មីៗ ទៀតដែលគណបក្សប្រជាជនកម្ពុជាក៍សាងជូន ដើម្បីបំរើដល់សាធារណះជន បានប្រើប្រាស់ជាប្រយោជន៍នាថ្ងៃទី១៥ មករា ២០១៧។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្ដម កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែមស្នងការនគបាលខេត្ត លោក វៃ កេងលី អភិបាលក្រុងសិរីសោភ័ណ មានវត្តមាន ក្នុងការបើកការដ្ឋាន សាងសង់សមិទ្ធផលទាំងនេះ។
ចៅសង្កាត់ម្កាក់មានប្រសាសន៍ថា: ទោះបីជាក្នុងភូមិសាស្ដ្រភូមិយើងទាំងបី គឺភូមិឈូក ភូមិបែកចាន និងភូមិគោកលាប សង្កាត់ម្កាក់ជាសមរភូមិក្ដៅក្នុងសម័យសម័យសង្គ្រាមក៍ដោយតែបងប្អូនបាន តែបងប្អូនបានទ្រនិងសភាពការរហូត ភូមិឃុំយើង ក៍ដូចជាទូទាំងប្រទេសបានទទួលសន្តិភាព និងទទួលបានសមិទ្ធផលជាច្រើនដូចជាសាលារៀនលមន្ទីរពេទ្យ ផ្លូវលំ ផ្លូវក្រាលគ្រួសក្រហម និងផ្លូវជាតិដែលបាននិងកំពុងក៍សាងជាបន្តបន្ទាន់ ស្របនិងកំណើនពលរដ្ឋ និងតំម្រូវការចាំបាច់ជាក់ស្ដែង ហើយខណះនេះផ្លូវក្រាលគ្រួសក្រហម ដែលតភ្ជាប់ផ្លូវជាតិលេខ៥៦ ១ខ្សែ បានបើកការដ្ឋានស្ថាបនា និងសាលារៀន ១ខ្នង៥បន្ទប់ដែលជាអំណោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានក្រមការងារថ្នាក់ខេត្តចុះជួយក្រុងសិរីសោភ័ណបើកការដ្ឋាន សាងសង់និងជួលជល់សំរួលដំណើរជូនបងប្អូនយើង។
លោកចៅសង្កាត់ម្កាក់តំណាងពលរដ្ឋ ថ្លែងអអំណរគុណនិងដឹងគុណចំពោះ ក្រុមការងារ និងគណះបក្សប្រជាជនកម្ពុជា ហើយសន្យាតបស្នងដោយការបោះឆ្នោតគាំទ្រដើម្បីបន្តការអភិវឌ្ឍន៍ អោយមូលដ្ឋានកាន់តែរីកចម្រើន។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: គណះបក្សប្រជាជនកម្ពុជាតែងចុះគ្រប់មូលដ្ឋាន ដើម្បីជួយពលរដ្ឋតាមតម្រូវការ ជួលជល់និងក៍សាងសាលារៀន ផ្លូវជាតិ ផ្លូវលំ បេតុង ក្រាលគ្រួសក្រហម និងផ្លូវលំសម្រួលមធ្យោបាយធ្វើដំណើរ ដូចក្នុងខណះនេះផ្លូវចូភូមិបី គឺភូមិឈូក ភូមិបែកចាន និងភូមិគោកលាប ៣ពាន់ម៉ែត្រ និងផ្លូវចូលក្នុងភូមិ ព្រមទាំងអាគារសាលារៀន១ខ្នងធ្វើពីឈើ ត្រូវបានជួលជលឡើងវិញគារសាលារៀន១ខ្នង ធ្វើពីថ្មប្រក់ស័ង្កសី បាននិងកំពុងស្ថាបនាដើម្បីទុកជូនសិស្សានុសិស្សបានចូលសិក្សាតាមការស្នើរសុំពីពលរដ្ឋ។
លោក លី សារី សំណូមពរផងដែរដល់ ក្រុមការងារជួសជលផ្លូវ និងក្រុមម៉ៅការសាងសង់អាគារសិក្សា ធ្វើយ៉ាងណាសាងសង់ប្រកបដោយគុណភាព សម្រាប់ការប្រើប្រាស់យូរអង្វែង និងអោយពលរដ្ឋចូលរួមកាប់មែកឬដើមឈើ សម្រួលដល់ការស្ថបនាផ្លូវផងដែរ៕ដោយ:ឃិន គន្ធា