មណ្ឌលគិរី៖ សាកសពមនុស្សម្នាក់ត្រូវបានគេប្រទះឃើញ ហើយរាយការណ៍ដល់សមត្ថកិច្ច កាលពីវេលាម៉ោង១៦ថ្ងៃទី១៦ខែមករាឆ្នាំ២០១៧ នៅចំណុចលើនៃចុងតារាងយន្តហោះ កណ្តាលក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី តាមពលរដ្ឋជាច្រើននាក់ដែលមកមើលឃើញសាកសព ពួកគាត់មានការសង្ស័យថា ជាករណីឃាតកម្ម ស្របពេលដែលសមត្ថកិច្ចខេត្តមណ្ឌលគិរី បើកការសន្និដ្ឋាន ជាបឋមថា ជាករណីអត្តឃាតនោះទេ ។ បើមើលតាមការជាក់ស្ដែងសភាពសាកសព រលួយសាច់អស់នៅតែគ្រោងឆ្អឹង ជនរងគ្រោះអាចស្លាប់រយះពេលយួរណាស់មកហើយ។
លោក សូ សុវណ្ណ ស្នងការរងនៃស្នងកាដ្ឋាននគបាលខេត្តមណ្ឌលគីរី បានប្រាប់អោយដឹងថា សាកសពជនរងគ្រោះខាងលើត្រូវបាន អ្នករត់ម៉ូតូឌុបប្រទះឃើញនៅល្ងាចថ្ងៃទី១៦នេះ ហើយគាត់បានមករាយការដល់ប៉ូលិស លោកថា ជាបឋមសមត្ថកិច្ចសន្និដ្ឋានជាករណីអត្តឃាត សមត្ថកិច្ចនៅមិនទាន់ដឹងពីអត្តញ្ញាណ្ណសពនៅឡើយទេ សាកសពខាងលើអាចនឹងស្លាប់រយះពេលយ៉ាងតិច៦ខែមកហើយ ហើយក្រុមការងារជំនាញកំពុងធ្វើការស្រាវជ្រាវ
លើករណីនេះ លោកបន្តថា កាលពី៦ខែមុន នៅឃុំពូជ្រៃស្រុកពេជ្រាដា មានករណីមនុស្សប្រុសបាត់ខ្លួនម្នាក់ លោកកំពុងបញ្ជាអោយមេប៉ុស្គិ៍នៅទីនោះ ស្រាវជ្រាវសាចញ្ញាតិ អោយមកមើលសពដែលស្លាប់នៅលើចុងតារាងយន្តហោះខាងលើនេះ ក្រែងមានតំរុយខ្លះ ៕






































