ខេត្តព្រះសីហនុ÷សាឡង់បូម ចាប់ខ្សាច់មួយគ្រឿងរួមនិងកប៉ាល់៣គ្រឿងកំពុងធ្វើសកម្មភាពបូម ចាប់ខ្សាច់យ៉ាងសម្មនៅចំណុចពយអំពិលទល់មុខចំណុចពយយាយម៉ីស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញឬអាជ្ញាធរដែនដី។
ពលរដ្ឋសហគមចិញ្ចឹមត្រីតំបន់នោះបានលើកឡើងថា÷សកម្មភាពបូម ចាប់ខ្សាច់ទាំងយប់ទាំងថ្ងៃរបស់ក្រុមឈ្មួញនៅតំបន់នេះបានធ្វើឲ្យប៉ះពាល់ដល់ការចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋសហគមតំបន់ខាងលើយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យត្រីចិញ្ចឹមរបស់ពួកគាត់បានងាប់ខាតបង់ប្រាក់កាសរាប់ម៉ឺនដុល្លាសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។
កត្តាទាំងនេះបានជំរុញឲ្យសហគមពួកគាត់មានជីវភាពដុនដាបទៅៗដោយពលរដ្ឋខ្លះបានខ្ចីបុលដាក់ប្លង់យកលុយពីធនាគារយកមកប្រកបរបរចិញ្ចឹមត្រីនេះត្រូវខាតបង់ជំពាក់ធនាគារស្ទើររត់ចោលស្រុកម្នាក់ៗ។
ជុំវិញបញ្ហាបូម ចាប់ខ្សាច់សមុទ្រនៅចំណុចខាងលើនេះពលរដ្ឋសហគមតំបន់នោះក៏ដូចជាប្រជាពលរដ្ឋស្រុកស្ទឹងហាវបានដាក់ការសង្ស័យថា÷ការបូមនិងចាប់ខ្សាច់ទាំងយប់ទាំងថ្ងៃដោយរលូនបែបនេះពិតជាមានការឃុបឃិតគ្នាពីអាជ្ញាធរស្រុកស្ទឹងហាវនិងមន្ត្រីជំនាញពាក់ព័ន្ធពិតប្រាកដណាស់។
ពាក់ព័ន្ធជំវិញបញ្ហាខាងលើនេះពលរដ្ឋអ្នកស្រុកសហគមប្រកបរបរចិញ្ចឹមត្រីតំបន់នោះសូមអំពាវនាវយ៉ាងទទូចដល់ ឯ.ឧ សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯ.ឧ រដ្ឋក្រសួងកសិកម្ម មេតាជួយអន្តរាគមជួយដល់ពួកគាត់បញ្ឈប់ការបូបខ្សាច់នេះជាបន្ទាន់ពីព្រោះត្រីចិញ្ចឹមរបស់ពួកគាត់ចាប់ផ្តើមងាប់ជាបណ្តើរៗថែមទៀតហើយ។
បញ្ហាខាងលើនេះលោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវមិនអាចទំនាក់ទំនងរកការបំភ្លឺបានទេ។ដោយឡែកលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានបានឲ្យដឹងថា÷ដោយលោកជាប់ប្រជុំមិនបានចុះទៅពិនិត្យមើលរឿងនេះ ប៉ុន្តែខាងមន្ទីររ៉ែថាមពលបានចុះសហការណ៌ជាមួយអាជ្ញាធរស្រុកស្ទឹងហាវ។
លោក ប្រាក់ សំប្រាថ្នា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានបញ្ជាក់ថា÷លោកបានចុះទៅពិនិត្យហើយនៅព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០១៧នេះឃើញថាក្រុមហ៊ុនបូមខ្សាច់សមុទ្រមានអាជ្ញាប័ណ្ណពីក្រុមហ៊ុនដែលបូមតំបន់ឃ្លងកប៉ាល់ចូល មិនមែនបូមនៅតំបន់ខាងលើនោះទេ។
ចំពោះលោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមបានឲ្យដឹងថា÷រហូតមកដល់ពេលនេះលោកពុំទាន់បានទទួលព័ត៌មានណាមួយពីលោកនាយសង្កាត់រដ្ឋបាលជលផលស្រុកស្ទឹងហាវនៅឡើយនោះទេជុំវិញបញ្ហាសាឡង់និងកប៉ាល់បូមនិងចាប់ខ្សាច់ខាងលើនេះ៕