សមត្ថកិច្ច​ជំនាញ និង​ម្ចាស់​សណ្ឋាគារ បំ​រ៉ុង​បិទបាំង​ព័ត៌មាន ដែល​ជនជាតិ​អាមេរិកកាំង​ម្នាក់ បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​សណ្ឋាគារ​

0

​សៀមរាប​៖​បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់​ដេកស្លាប់​នៅ​សណ្ឋាគារ Siem Resp Hostel ក្នុង​បន្ទប់ លេខ​៣០៩ ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ បង្កឱ្យមាន​ការភ្ញាក់ផ្អើល ពេញ​ក្រុង​សៀមរាប ខណៈ​ពេលនោះ​ត្រូវបាន​ម្ចាស់​សណ្ឋាគារ និង​សមត្ថកិច្ច​ជំនាញ កំពុង​បិទបាំង​ព័ត៌មាន មិន​ចង់ឱ្យ​លេច​ឭ ទៅដល់​ខាងក្រៅ ដើម្បី​កុំឱ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ ដឹង នាំឱ្យ​អត់​ភ្ញៀវ​ចូល​សណ្ឋាគារ​របស់គាត់ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​បិតបាំង​មិន​ជិត​ដែរ ហេតុ​ការ​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នោះបាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក​ក្រុង​/​ខេត្តសៀមរាប​។
លោក​វរសេនីយ៍ទោ វ៉ាន់ រិ​ទ្ធ នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ BLACK GRAHAM WESTON ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​អាមេរិកកាំង កាន់​លិខិតឆ្លងដែន​លេខ 474395387 ជា​ភ្ញៀវ​ទេសចរណ៍​ចូលមក​ស្នាក់នៅ​សណ្ឋាគារ Siem Reap Hostel នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៧​។​លោក បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ពត៌មាន​ភ្លាម​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើក​សាកសព ឃើញថា ជនរងគ្រោះ​មាន​ឈាម​ហូរ​ចេញ​តាម​ច្រមុះ ក្នុងករណីនេះ​ទាំង​លោកគ្រូ​ពេទ្យ និង​សមត្ថកិច្ច​ជំនាញ​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​នៅឡើយ​ទេ​។​
​ ​តាម​ប្រភពពី​សមត្ថកិច្ច​លួច​ខ្សិ​ប​ប្រាប់​អ្នកព័ត៌មាន​ចេញពី​ក្នុង​សណ្ឋាគារ​ថា ជនរងគ្រោះ​ស្លាប់​នៅក្នុង​បន្ទប់​សណ្ឋាគារ​នោះ គឺ​មិនទាន់​ដឹង​ពី​មូលហេតុ​ទេ ដោយសារ​មាន​ក្រុម​សមត្ថកិច្ច​បច្ចេកទេស​ជំនាញ និង​ម្ចាស់​សណ្ឋាគារ និង​អ្នកផ្សេង​ម្នាក់ទៀត ចង់បាន​លុយ​ទឹកតែ ដើម្បី​បំបាត់​ភ័​ស្ត​តាង ពី​ក្រុម​អ្នកយកព័ត៌មាន ទើប​ដឹក​ចេញ យកទៅ​ភ្នំពេញ​បាត់ ថែមទាំង​មិនបាន​ឱ្យ​គ្រួ​ពេទ្យ​ជំនាញ យក​ទឹកកាម​ទៅពិនិត្យ​ផង ដើម្បី​រកឱ្យឃើញ​ពី​ជម្ងឺ ឬ មាន​អ្វី​គួរឱ្យកត់សម្គាល់ ទៅលើ​ដងខ្លួន​នៃ​សាកសព​នោះ​៕​ប៊ុន រិទ្ធី​