អ្នករត់​តាក់ស៊ី​ប្រមឹក​ម្នាក់​នៅ​ផ្សារ​កំពង​ថ្ម​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ប្រមាថមើលងាយ​អ្នក​សា​រព​ត័​មាន​និង​វៃ​ម្ចាស់​រថយន្ដ​សាម​យ៉ុង ជាច្រើន​ដៃ ទាំង​កំរោលចូល ត្រូវបាន​ជនរងគ្រោះ​ប្ដឹង​ទា​ថ្លៃ​សំណង​ជំងឺ​ចិត្ត​

0

​កំពង់ធំ = អ្នករត់​តាក់ស៊ី​ស្រវឹងស្រា​ជោគជាំ​មា្ន​ក់បាន​បើកបរ​រថយន្ដ​មិន​គោរព​ច្បាប់​ចរាចរ​ណ៍ហើយ ចុះមក​វៃ​គេ​ទៀត លុះ​អ្នក​សារ​ព​ត័​មាន ចុះ​ថត​បែរជា​ប្រមាថមើលងាយ និង​ដៀល​ត្មេះ និង​ចង់​រករឿង​វៃ ថែមទៀត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ពី​ម៉ោង ១​និង​១០​នាទី​ថ្ងៃ ទី​០២ ខែ​កុ​ម្ភះ ឆ្នាំ ២០១៧ នៅ​ចំនុច គល់ស្ពាន​កំពង់ថ្ម ក្នុងភូមិ ត្រស់ ឃុំ ប​ល្ល័​ង្គ ស្រុក បារាយណ៍ ខេត្តកំពង់ធំ​។​
តាម​ប្រភព​ព​ត័​មាន​ពី​ជន រងគ្រោះ​ឈ្មោះ ញែ​ម សុផល ដែលជា​ម្ចាស់​រថយន្ដ​សាម​យ៉ុង បានអោយដឹងថា គាត់​បាន​បើករថយន្ដ​សាម យ៉ុង ពណ៍ សរ ពាក់​ផ្លាក លេខ ភ្នំពេញ 2AK 6154 ដឹក​ម៉ោ​យ​ពី​ផ្សារ​តាំងគោក មក​ផ្សារ​កំពង់ថ្ម មកដល់​ចំនុចកើតហេតុ ក៏​ប្រទះ​និង​រថយន្ដ លុច ស៊ី​ស​RX300 ពណ៍​ស្ករ ពាក់​ផ្លាក់លេខ ភ្នំពេញ 2K 1239 បើកបរ​ដោយ​ឈ្មោះ ណ​ម ប៊ុន ណែម​ក្នុងទិសដៅ​ផ្ទុយគ្នា ក្នុងស្ថានភាព ស្រវឹង ជោគជាំ បើកបរ បណ្ដើរ ដោះអាវ​បណ្ដើរ ធ្វើអោយ​រ៉េ​ចង្កូត​ប៉ិ​ស បុក​រថយន្ដ​សាម​យ៉ុង​របស់គាត់ តែ​សំណាងល្អ​ត្រូវបាន​គាត់​គិច​ទាន់​កុំ​អី​បុក​គ្នា​ពេញទំហឹង ក្រោយមក​ម្ចាស់​រថយន្ដ​លុច ស៊ី​ស​RX300 នេះ​បាន ត្រឡប់ក្រោយ ហើយក៏​បើក​កៀរ រថយន្ដ​របស់គាត់រ​ហូត​ដល់​ផ្លូវ​ចូល​បែន​ឡាន​កំពង​ថ្ម បន្ទាប់មក​ចុះ​ពី​រថយន្ដ​មក​វៃ​តប​លើ​រូប​គា់់​ជាច្រើន បន្ទាប់មក​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​នគរបាល​ប៉ុស្ដិ​ឃុំ​ប​ល្ល័​ង្គ​ស្រុក​បារាយណ៍​។
តាម​ការ​អោយដឹងពី​ប្រជា​ពល​រដ្ន​ដែល​បានឃើញ​នៅ​កន្លែងកើតហេតុ បានអោយដឹងថា ពេល​អ្នក​សា​រព​ត័​មាន​ចុះ​ថត ក្នុងពេលដែល​គេ​កំពុង​វៃ តប​គ្នា​នោះ ស្រាប់តែ​ម្ចាស់​រថយន្ដ​លុច ស៊ី​ស​RX300 ឈ្មោះ ណន ប៊ុន ណែម រូបនេះ ចុះ​ពី​រថយន្ដ​ចង្អុលមុខ អ្នក​សា​រព​ត័​មាន ហើយ​ជេរប្រមាថ មើលងាយ ហើយ​ស្រែកថា​អញ​រកតែ​មុខ​អ្នកការ​សែត​និង​ឯង មិនតែប៉ុណ្ណោះ​ថែមទាំង កញ្ឆក់​ទួ​ស័ព្ទ បំរុង​បោក​ចោល​ថែមទៀត តែ​ក្រោយមក​ទើប​ប្រគល់អោយ​វិញ ។​
លោក ហេង កុសល មេ​ប៉ុស្ដិនគរបាល​ឃុំ​ប​ល្ល័​ង្គ​បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស ថា​លោក​និង កោះហៅ ជនបង្ក​មក​ធ្វើការ​អប់រំ និង​ទា សំណង់​តាម​ពាក្យបន្ដឹង​របស់​ជនរ​ង​គ្រោះ នៅក្នុង​មូលដ្ឋាន​សិន បើ​គ្មាន​ការយល់ព្រម​ឬ​គ្មាន​ដំ​ណេះ​ស្រាយ​ទេ​និង​ប​ញ្ចួ​ន​សំនុំរឿង ទៅ​ថ្នាក់លើ​បន្ដ​ដើម្បី​ចាត់ការ​តាមច្បាប់ ។​
រហូតមកដល់​ព្រឹក​ថ្ងៃទី​៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧​នេះ មេ​ប៉ុស្ដិ នគរបាល ឃុំ​ប​ល្ល័​ង្គ​ក៏បាន​ហៅ​ជនបង្ក​ឈ្មោះ ណន ប៊ុន ណែម មក​សាកសួរ និង ធ្វើការ​អបរំ ណែរ​នាំ ពិនិត្យ​ទឹកនោម រក​សារជាតិ ញៀន ដោយសារ​មាន​ប្រភព​ថា ជនបង្ក មានការ​ពាក់ព័ន្ធ​និង​ថ្នាំញៀន ក្រោយពី​ពិនិត្យ​ទឹកនោម​រួច សមត្ថកិច្ច​ជំនាញ​អះអាងថា​គ្មាន​សារជាតិ​ញៀន​ទេ ដោយសារ​ឧបករណ៍​ពិនិត្យ​បង្ហាញ​សញ្ញា ឆ្នូត ១ បញ្ចាក់​ថា​គ្មានទេ ។ តែបើ​ឆ្នូត​២ ទើប​បញ្ចា​ក់ថា មាន​សារជាតិ​ញៀន នេះ​ជាការ​អះអាង​របស់​សម​ត្ថ​កិច្ច ជនបង្ក​ព្រម​សារភាព​កំហុស និង​សុំទោស​អ្នក​សា​រព​ត័​មាន ដែល​ខ្លួន​បានធ្វើ​សកម្មភាព​ខុសឆ្គង ុ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​វេលា​ម៉ោង​២ ជនបង្ក​និង​ចូលខ្លួន​មក​ដោះស្រាយ ជាមួយ​ជនរងគ្រោះ តាម​ពាក្យបណ្ដឹង​អោយ​សងជំងឺចិត្ត​ដើម្បី​បញ្ចប់រឿង តែ​លទ្ធផល​យ៉ាងណា​នោះ​យើង​និង​តាមដាន​បន្ដទៀត​។​ប៊ុន​រិទ្ធី​
video_2017-02-03_13-58-33