អ្នក​ទា​ថ្លៃ​តូប​នៅ​បេនឡាន​ផ្សា​កំពង​ថ្ម​ត្រូវបាន​អាជីវ​ករឹះ​គន់​ថា​សំលុត​គំរាមកំហែង​ពួកគាត់​មិនអោយ​ប្រាប់​ការពិត​ជុំវិញ​ការទា​ថ្លៃ​តូប​ថ្លៃ​កប់​ពពក​

0

​កំពង់ធំ = ប្រជា​ពល​រដ្ន​បាន​រឹះ​គន់​អ្នកដើរ​យកលុយ​នៅ​បេនឡាន​ផ្សារ​កំពង់ថ្ម​ដែល​ត្រូវបាន​គេ​រៀប​ចុះ​អោយ​អាជីវករ​លក់​បន្លែបង្កា ត្រី​សាច់ ជាដើម ហើយ​បេនឡាន​ទៅ​ដា​ក់នៅ​ចិញ្ចើមថ្នល់​និង​ទា​ថ្លៃ​កន្លែង​លក់​ថ្លៃ​កប់​ពពក ក្នុង​១​កន្លែង ១០០០០​រៀល ទៅ​២០០០០​រៀល ក្នុង​១​ថ្ងៃ ទោះ​មក​លក់​ក៏​យក មិន​មក​លក់​ក៏​យក លោក​ណាក លោក វី អ្នកដើរ​យកលុយ ត្រូវជា​កូនចៅ របស់ លោក ឃឹម ជា​ម៉ៅ​ការបន្ដ​ពី​លោក ទង់​គឹម​ឡា​ជា​ម្ចាស់​បេនឡាន កំពុងតែ​បណ្ដោយអោយ កូនចៅ​ដើរទា​លុយ​តាមតែ​ចិត្ត​ដោយ​មិន​ខ្លាចរអា​ពី​សំណាញ​ច្បាប់​។
បងស្រី​២​នាក់​និយាយ​ដូចគ្នា​នៅក្នុង​កិច្ច​សម្ភាស​ថា ទង្វើ​របស់​អ្នក ទា​លុយ​ថ្លៃ​កន្លែង​លក់​ទាំងនេះ​កំពុងតែ​ការ​គំរាម​គំហែង​ពួក​ខ្ញុំ​ថា ប្រសិនបើ​អ្នកណា​ហ៊ាន​និយាយ​ការពិត​ប្រាប់​ការពិត​ដល់ អ្នក​សា​រព​ត័​មាន បើ​គេ​ដឹង​ដឹង គេ​និង​បញ្ឈប់​មិនអោយ​លក់ដូរ តទៅទៀត​ទេ បើ​អ្នក​សារ​ព​ត័​មាន​សួរ​អោយ​ឆ្លើយ​តែ​៤០០០​រៀល​តែប៉ុណ្ណោះ តែ​ការពិត​គេ​យក​ចាប់ពី​១០០០០​រៀល ទៅ​២០០០០​រៀល ក្នុង​១​ថ្ងៃ ឯ​ភាស៊ី វិញ​១​កន្លែង​៥០០​រៀល មិនតែប៉ុណ្ណោះ​ពេលដែលរ​ម៉ក ឬ​រថយន្ដ​ដឹក​បន្លែ​មក​ទំលាក់​អោយ​ម៉ូយ​ក៏ត្រូវ បង់លុយ​ដែរ​ក្នុង​មួយរ​ម៉ក​១៥០០​រៀល ក្នុង​មួយ​រថយន្ដ​៣០០០​រៀល បើ​មិន​និយាយ​តាម​គេ​ទេ​គេ​និង បញ្ឈប់​មិនអោយ​លក់​ទៀត​ទេ បើ​ចង់​លក់​វិញ​ត្រូវ​បង់​១០០​ដុល្លា​សិន​ទើប​អាចអោយ​លក់​តទៅទៀត ក្នុង​១​ខែៗ​ត្រូវ​ចំណាយ​៧៥​ម៉ឺន​រៀល ស្ទើរតែ​គ្មាន​លុយ​ចិញ្ចឹម​កូន​មិនបាន​។​
យើងខ្ញុំ​សូម​សំណូមពរ​សុំអោយ​ឯក ឧ​ត្ត​ម​សុខ លូ អភិបាលខេត្ត​កំពង់ធំ មេត្តា​ពិនិត្យមើល​ភាពមិនប្រក្រតី​របស់​អ្នក​ទា​លុយ​នៅ​ផ្សារ​បេនឡាន​កំពង់ថ្ម ដែល​ស្ថិតនៅក្នុង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​នេះ​ផង និង​ម្យ៉ាងទៀត អាជ្ញាធរ​ខេត្តកំពង់ធំ​សន្យា​រក​កន្លែង​លក់ដូរ​អោយ​ប្រជា​ពល​រដ្ន​និង​ប្ដូរ​ទីតាំង​បេនឡាន ជា​យូរណាស់​មកហើយ តែ​អភិបាល​មុន​ខេត្ត​ហាក់ដូចជា​អសមត្ថភាព​ក្នុងការ​ដោះស្រាយ​រហូតមក​ដល់ពេលនេះ​បានធ្វើអោយ​ពួក​អ្នក​ដើរទា​លុយ ទា​តាមតែ​អំពើ​ចិត្ត តាមតែ​មាត់​របស់គេ​ស្រែក​មិន​គិតថា​ប្រជា​ពល​រដ្ន​ពិបាក​ស្ទើរតែ​រត់ចោលស្រុក​ទៅហើយ​ព្រោះ​អ្នកខ្លះ​ជំពាក់​លុយ​រដ្ន អង្គការ ធានា​គា ស្ទើរ​គ្រប់គ្នា​។
លោក ឃឹម អ្នកម៉ៅការ​បេនឡាន ត្រូវជា​មេ លោក​ណាក់​និង​លោក​វី បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស​ថា លោក​បាន​យក​ត្រឹមតែ​២៥០០​រៀល ១​កន្លែង​ក្នុង​១​ថ្ងៃ មិនបាន​អោយ​យក​រាប់ម៉ឺន​នោះទេ ត្រង់​លោក​ណាក់​និង​លោក​វី ទា​លុយ​រាប់ម៉ឺន​រៀល​នោះ លោក​មិន​ទទួលខុសត្រូវ​នោះទេ អ្នកណា​យក​អ្នកនោះ​ទទួលខុសត្រូវ​។
លោក ទង់ គឹម​ឡា ម្ចាស់​បេនឡាន​កំពង់ថ្ម បាន​ឆ្លើយ​បដិសេដ​ក្នុង​កិច្ច​សម្ភាស​ថា លោក​មិនបាន​បញ្ចា​អោយ​យកលុយ​ច្រើន​បែបនេះ​ទេ អោយ​យក​ត្រឹមតែ​១​ខែ ១៥០០០​រៀល ២០០០០​ម៉ឺន​រៀល ឬ​៣០០០០​រៀល​ក្នុង​១​ខែ ទៅតាម​កន្លែង​តូចធំ តែប៉ុណ្ណោះ តែ​អ្នកខ្លះ​ចង់​បង់​ថ្ងៃ គឺ​បង់​តែ​២៥០០​រៀល​ទៅ​៣០០០​រៀល តែប៉ុណ្ណោះ មិនបាន​អោយ​យក ១​ថ្ងៃ​១០០០០​រៀល ទៅ​២០០០០​រៀល​ទៅ​២៥០០០​រៀល​នោះទេ ។​
ឯក ឧ​ត្ត​ម​សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា លោក​និង​ពិនិត្យមើល​បញ្ហា​នេះ ។​ប៊ុន​រិទ្ធី