សៀមរាប =អាជីវករបានរឹះគន់ថាការយកថ្លៃកន្លែងលក់ដូរពីអាជីវកនៅផ្សារពួកដែលបានយកផ្លូវសាធារណះអោយអាជីករលក់ដូរ ត្រី សាច់ បន្លែរបង្ការ ជាច្រើននាក់ ជាឪកាសក្នុង
ការរកចំណូលបន្ថែម របស់អ្នកទទួលបន្ទុកផ្សារពួកដែលបានបញ្ចាអោយកូនចៅរបស់ខ្លួនយកលុយក្នុង១ចានដែកលក់ត្រី ២០០០រៀល ១កញ្ចែងបន្លែ២០០០រៀល ឬ៣កញ្ចែង៥០០០រៀល នេះគឺកំពុងតែឆ្លុះបញ្ចាំងពីអំពើពុករលួយ កៀបសង្កត់ប្រជាពលរដ្ន ថ្កើនទៅនិងគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានប្រកាសលុបចោលការមិនយកភាស៊ីទាំងនេះ មានទីតាំងនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប។
អាជីវករជាច្រើនឆ្លើយក្នុងកិច្ចសម្ភាសសុំមិនអោយបញ្ចេញឈ្មោះបាននិយាយថា គេមានកន្លែងអោយលក់បន្លែបង្កានៅខាងក្នុង តែបើលក់នៅខាងក្នុងគឺយើងលក់មិនដាច់ទេទើបចេះតែនាំគ្នាមកលក់នៅខាងក្រៅលើផ្លូវសាធារណះតែត្រូវបានគេគំរាមមិនអោយនិយាយការពិតជុំវិញការទាភាស៊ីនិងថ្លៃកន្លែងលក់ដូរនេះឡើយ បើហ៊ាននិយាយគេនិងបញ្ឈប់មិនអោយលក់តទៅទៀត ជាការពិតហើយ ការបង់លុយកន្លែងប្រចាំថ្ងៃនិងប្រចាំខែមានតម្លៃខ្ពស់ពេក ធ្វើឲ្យពួកគាត់មានការលំបាកយ៉ាងខ្លាំងនៅក្នុងជីវភាពប្រចាំថ្ងៃ កាលពីឆ្នាំ២០១៤ និង២០១៥ បន្លែមួយកញ្ច្រែងតែ៥០០រៀលតែប៉ុណ្ណោះតែក្នុងឆ្នាំ២០១៧នេះ ត្រូវបង់ភាស៊ីរួមនិងថ្លៃកន្លែងលក់ ចាប់ពី២០០០៛មួយកញ្ច្រែងឬមួយចានដែកលក់ត្រី២០០០រៀល ទៅ៥០០០៛ចាប់ ពីរបីកញ្ច្រែងឡើងទៅ រាល់ការបង់ថ្លៃភាស៊ីម្តងៗមិនបានចេញក្រដាសជាសម្គាល់អ្វីឡើយ អ្នកដើរទាភាស៊ីទាលុយតាមអំពើចិត្ត ។ម្យ៉ាងទៀតការយកផ្លូវសាធារណះធ្វើកន្លែងលក់ដូរត្រីសាច់បន្លែបង្កាធ្វើអោយស្ទះមុខតូបអ្នកដ៏ទៃស្ទើរតែគ្មានផ្លូវចេញចូល យើងខ្ញុំសំណូមពរអោយអាជ្ញាធរស្រុកនិងអ្នកទទួលបន្ទុកផ្សារពួកមេត្ដារកកន្លែងដាក់បែនកងនិងម៉ូតូ អោយបានត្រឹមត្រូវនិងរៀបចំអោយអាជីវករដែលលក់បន្លែ ត្រីសាច់ ទៅខាងក្នុងវិញព្រមទាំងយកថ្លៃកន្លែងលក់អោយសមរម្យឡើងវិញ ។
យើងក៏បានធ្វើកិច្ចសម្ភាសជាមួយ លោក ម៉ៅ វិសុទ្ធ អភិបាលស្រុកពួក ជុំវិញការយកដី បេន កង់ ម៉ូតូ ធ្វើតូបលក់អោយ អាជីវករ ក្នុងតំលៃ ៥០០០ដុល្លា ហើយយកបេនកង់និងបេនម៉ូតូមកដាក់លើផ្លូវសាធារណះ តើលោកមានចំណាត់ការអ្វីក្នុងការរៀបចំ ផ្សារនេះអោយសណ្ដាប់ធ្នាប់ និងគ្មានការលុយពីអាជីវករលើការកំណត់ នៅពេលខាងមុខយ៉ាងដូចម្ដេច លោកបានឆ្លើយថា លោកទទួលស្គាល់ថាមានកំហុស លោកក៏ធ្លាប់បានហៅលោក សន់ នី អ្នកទទួសបន្ទុកផ្សារនេះមកណែនាំជាច្រើនដងហើយ តែនៅមិនទានទាន់រៀបចាំបានទៀត ហើយលោកក៏មិនគាំទ្ររាល់ទង្វើខុសឆ្គងទាំងឡាយជុំវិញការទាថ្លៃនិងអ្វីគ្រប់យ៉ាង ផ្ទុយទៅនិងគោលការរបស់រាជរដ្ឋាភិបាលនោះដែរ។
លោក ហ៊ុប ថៃ ម្ចាស់វិនិយោគផ្សារទាំង៣មានផ្សារលើ ផ្សារក្រោម ផ្សារពួក បានឆ្លើយបដិសេដរឿងធ្វើតូបលក់និងបានរៀបរាបថាបានប្រគល់អោយ លោក សន់ នី មើលការខុសត្រូវផ្សារពួកនេះ ក្នុងគោលការរបស់ខ្ញុំអោយយកតែ ២០០រៀល ទៅ៣០០រៀល ក្នុង១កញ្ច្រែង ឬចានដែក តាមតិចច្រើនសំរាប់បង់អោយអ្នកដឹកជញ្ចូនសំរាម តែប៉ុណ្ណោះ មិនបានអោយយករហូតដល់២០០០រៀលទៅ៣០០០រៀលនោះទេ អ្នកដែលយកលើសនោះគឺត្រូវទទួលខុសត្រូវដោយខ្លួនឯង ម្យ៉ាងទៀត អ្នកដែលធ្វើផ្សារលក់តូបនោះគឺក្រុមហ៊ុន តូច សុធី តែពុំដឹងតំលៃប៉ុន្នាននោះទេ។
លោក សន់ នី អ្នកទទួលបន្ទុកមើលការខុសត្រូវលើផ្សារពួក មិនបានឆ្លើយតបជុំវិញ ការរឹះគន់ពីសំណាក់អាជីវករនោះទេ មិនដឹងថាលោកមិនហ៊ានបកស្រាយ និងក៏មានចេតនាកិចវែស នូវទង្វើររបស់ខ្លួនដែលបញ្ចាអោយកូនចៅដើរយកលុយ តាមកញ្ច្រែង តាមចាន់ដែក ហួសសៀវភៅបន្ទុក និងថ្លើនទៅនិងប្រសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល បើទោះបីយើងព្យាយាមធ្វើការទំនាក់ទំនងតាមទូស័ព្ទជាច្រើនដង ក៏ដោយ ក៏មិនលើកទូស័ព្ទដែរ៕ប៊ុន រិទ្ធី







































