ឯកឧត្តម សុខ លូ បញ្ចាអោយសមត្ថកិច្ចចុះចាប់ក្រុមឈ្មួញល្មើសច្បាប់ដែលកំពុងឈូសឆាយរុករានដី ព្រៃលិចទឹកនៅតំបន់វាលក្រោមក្បែរបឹងរៀល

0

​កំំ​ពង់​ធំ =​កំលាំង​សមត្ថកិច្ច​នគរបាល​ស្រុក​បារាយណ៍​សហការ​ជាមួយ​កំលាំង​នគរបាល​ស្នងការ​ខេត្តកំពង់ធំ រួមជាមួយ​មន្ដ្រី​ជំនាញ​ជលផល ដឹកនាំ​ដោយ លោក​វរ​សេនី​ទោ ម៉ាត់ ម៉ូ​លី នាយការិយាល័យ​នគរបាល​សន្ដិសុខ​ផ្ទៃក្នុង ដោយ​សុំ​គោលការណ៍​ពី​លោក អ៊ិត​សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំនិងដោយមានការបញ្ចាផ្ទាល់ពីឯកឧត្តម  សុខ លួ អភិបាលខេត្តកំពង់ធំ​ បាន​អោយចុះបង្ក្រាប់​ក្រុម​ឈ្មួញ​ល្មើសច្បាប់​ដែល​កំពុងតែបន្ដ​ឈូសឆាយ រុករាន​ដីព្រៃ​លិច​ទឹក​នៅជាប់​និង​តំបន់ ខាងត្បូង​បឹង​រៀល​ខាងលិច​ស្រុក​បារាយ​ណ៌​ប្រហែល​១៥​គីឡូម៉ែត្រ ដែលជា​តំបន់​ហាម​ឃាត សំរាប់​អភិរក្ស​សត្វ​ខ្សិ​ប ជា​តំបន់​ដែល​គ្រប់​គ្រោង​ដោយ ខ័​ណ្ឌ​ជលផល​ខេត្តកំពង់ធំ ការចុះ​បង្ក្រាប់​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧ នៅ​ចំនុច​។​
បើតាម​ប្រភព​ព​ត័​មាន​ពី​មហាជន​បាន​រឺះ​គន់​ចំពោះ​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន​ដែល​ស៊ីប្រាក់ខែ​រដ្ន ឃុ​ប​ឃឹ​ត​បើកដៃ​អោយ​ឈ្មួញ​បានធ្វើ​សកម្មភាព​រុក​រាល​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ជិត​បឹង​រៀល​ខាងត្បូង ដើម្បី​រៀបចំ​លក់​អោយទៅ​ក្រុមហ៊ុន​ចិន ព្រោះតែ​ការ​លោភលន់ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិនបាន​គិតពី​ប្រយោជន៍​សង្គម យ៉ាង​គ​គ្លើ​ល ម្ដង​ហើយៗ​មិន​ខ្លាចរអា​ពី​សំណាញ់​ច្បាប់​អ្វី​ទាល់តែសោះ តែម​ន្ដ្រី​ដែល​ពាក់ព័ន្ធ​និង​ឈ្មួញ​ពុំ​ត្រូវបាន​គេ​បញ្ចេញ​ឈ្មោះ​អោយដឹង​នោះទេ ស្រួល​ប្រព្រឹត្ត​បទល្មើស​ទៅ​ថ្ងៃមុខ ដើម្បី​រកលុយ​ចែកគ្នា​បែប​អំពើពុករលួយ ។​
លទ្ធផល​នៃ​ការចុះ​បង្ក្រាប់ ពាក់ព័ន្ធ​និង កាត​ឃាត់​បាន​ថៃ​កុងត្រា​ក់ទ័រ​ចំនួន​៨​នាក់ =​ទី​១​ឈ្មោះ​ហ៊ុយ ដា​និ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ថ្មី​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត , ទី​២​ឈ្មោះ ភុំ វិជ្ជា ភេទ​ប្រុស រស់នៅ​ភូមិ​ចំបក ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំបង់​ធំ ទី​៣ ឈ្មោះ ផេង សុផាត ភេទ​ប្រុស អាយុ ២១​ឆ្នាំ រ់​នៅ​ភូមិ តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ទី​៤ ឈ្មោះ ម៉េង ហៀ ភេទ​ប្រុស អាយុ ២១ ឆ្នាំ រស់នៅ ភូមិ ចំបក់ ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ទី​៥ ឈ្មោះ ស៊ុយ សារាយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ ភូមិ ស​សែន ឃុំ​ស​សែន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ទី​៦ ឈ្មោះ ឈួន ស៊ីណា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ ថ្មី ឃុំ ឈូក​ខ្សាច់ ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ ទី​៧ ឈ្មោះ​ប៊ុល ផល្លី ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ​រស់នៅ​ភូមិ ថ្មី ឃុំ​ឈូក​ខ្សាច់ ស្រុក បារាយណ៍ ខេត្តកំពង់ធំ ទី​៨ ឈ្មោះ ញៀន ហៀ​ប ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ ស្មោញ ឃុំ​ល្អាង ស្រុក បារាយ​ណ៏ ខេត្ត​ត្បូងឃ្មុំ រួមជាមួយ​វត្ថុតាង​មួយចំនួន​រួមមាន = ត្រាក់ទ័រ​ចំនួន​10​គ្រឿង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​៨​គ្រឿង និង​២​គ្រឿង​ទៀត​ខូច​យកមក​មិន​រួច ក្រោយពី​ឃាត់​អ្នកបើក​រទាំង​៨​នាក់ រួច​បាន​ប្រគល់អោយ មន្ដ្រី​ជំនាញ​ជលផល ចាត់ការ​តាមច្បាប់​។​
លោក​ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ធំ បាន​ប្រាប់​អោយដឹងថា ការឈូសឆាយដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​រៀល​នេះ​ពិត​ជាមាន​ប៉ះពាល​ដី​អភិរក្ស​សត្វ​ខ្សឹប​ដែល​គ្រប់​គ្រោង​ដោយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ពិតមែន​គ្រាន់តែ​ប៉ះ​តិច​និង​ច្រើនតែ​ប៉ុណ្ណោះ ប្រសិនបើ​មើល​ផែនទី​ឃើញថា​មាន​ប៉ះពាល​មែន​នោះ​គឺ​ពុំ​អ្នក​ដែល​ចាប់បាន​ពុំ​ត្រូវបានធ្វើ​កាត​ផាកពិន័យ នោះទេ គឺមាន​តែ បញ្ចូល​ទៅ​តុលាការ​៕​ប៊ុន​រិទ្ធី​