​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ​ខេត្តកំពង់ធំ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ភាពជា​អ្នកដឹកនាំ​របស់​ស្ដ្រី​ក្នុង​វិស័យ​កសិកម្ម​

0

កំពង់ធំ​= នៅ​ព្រឹក​ថ្ងៃទី​២៧​ខែ​កុ​ម្ភះ ឆ្នាំ​២០១៧​នៅ​សាលប្រជុំ​របស់​មន្ទីរ​ក​សិ​កម្ម​ខេត្តកំពង់ធំ បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ភាពជា​អ្នកដឹកនាំ​របស់​ស្ដ្រី​ក្នុង​វិស័យ​កសិកម្ម ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោកជំទាវ ម៉ុម ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ លោក​ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ​ខេត្តកំពង់ធំ លោក ឡឹ​ក សុធា ប្រធាន​កម្មវិធី​បង្កើន​ភាព​ធន់​របស់​អង្គការ​អូក​ស្វា​ម (oxfam)​និង​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៥០​នាក់ ។​
លោក​ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​មានប្រសាសន៍​សំណេះសំណាល​និង​រាយការណ៍​ថា ក្នុង​ខេត្តកំពង់ធំ​ដំណាំ​ដែលមាន​សក្ដានុពល​ជាងគេ គឺ​ដំណាំ​ស្រូវ មិនមែន​ដំណាំ​កៅស៊ូ​នោះទេ ចំណែក​ការចិញ្ចឹម សត្វ​ជ្រូក និង​គោក្របី មានការ​ថយចុះ ប៉ុន្ដែ​មានការ​កើនឡើង​នូវ​សត្វ​បក្សី ដូចជា​មាន់ ទា ជាដើម ចំពោះ​ដំណាំ​ស្រូវ​វិញ​គឺ​យើង​ធ្វើ​ស្រូវវស្សា និង​ស្រូវប្រាំង ក្នុង​គេ​និយម​ធ្វើ​វស្សា​ពូជ ស្រូវកណ្ដាល​ដូចជា​ស្រូវ រំដួល ស្រូវ​ក្រអូប និង​ស្រូវ សែន​ពិដោ ចំនួន​៩០% ដែលមាន​ផ្ទៃដី​ច្រើនជាងគេ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្រូវ​ប្រភេទ​អង្ករ​លេខ​មួយ ដោយសារ​គេ​ចូលចិត្ត​បរិភោគ ដែលមាន​រស់ជាតិ​ឆ្ងាញ និង​អាច​លក់​នៅក្នុង​ទីផ្សារ​នានា​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ផងដែរ ចំណែក ពូជស្រូវ​ប្រាំង​ដែល​គេ​និយម​បន្ទាប់​នោះ​គឺ​ពូជស្រូវ ខា​១៤​និង​ពូជស្រូវ ខា​១៥ គឺជា​ប្រភេទ​ស្រូវ​មិន​ប្រកាន់​រដូវ ជា​ប្រភេទ​ស្រូវ​ដែល​ល្អ រស់ជាតិ​ឆ្ងាញ​ពេញនិយម អាច​លក់​នៅក្នុង​ទីផ្សា​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ផងដែរ ឥឡូវ​ខាង​មន្ទីរ​យើង​កំពុងតែ​ផ្ដល់​ពូជស្រូវ​នេះ​ជូន​ប្រជាកសិករ ដើម្បី​ធ្វើ ក្នុង​ដំណាក់​ពិសោធន៍​ជា​បណ្ដើរៗ មិនតែប៉ុណ្ណោះ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ដូចជា កៅស៊ូ ស្វាយចន្ទី ពោត សណ្ដែក ដំឡូង​មី និង​ដំណាំ​បន្លែ បង្កា ជាច្រើន​ទៀត ។​
លោក ឡឹ​ក សុធា ប្រធាន​កម្មវិធី បង្កើន​ភាព​ធន់​របស់​អង្គការ Oxfam បាន​មានប្រសាសន៍ ស្ដីពី​ការលើកស្ទួយ​ស្ដ្រី​អោយចូល​រួម​ក្នុង​កិច្ចការងារ​សង្គម​អោយបាន​ច្រើន ដែល​អាច​ទទួលបាន​ចំណេះដឹង អោយមាន​សមត្ថ​ភាពជា​អ្នកដឹកនាំ​ក្នុង​វិស័យ​ការងារ​នានា​ទាំង​ក្នុង​ក្របខ័ណ្ឌ​របស់​រាជរដ្ឋាភិបាល​និង​អង្គការ​ផ្សេងៗ​ផងដែរ ដើម្បី​អាច​រក​ចំណូល​សំរាប់​ក្រុមគ្រួសារ និង​ជៀសវាង​ការ​ចំណាក់ស្រុក ។​
លោក ជំទាវ ម៉ុម ថា​រី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ បាន​មានប្រសាសន៍ ថា វគ្គប​ណ្ដុះ បណ្ដាល​នេះ រៀបចំឡើង​ក្នុង​គោលបំណង់ ៣ គឺ ទី​១ ផ្សព្វ ផ្សាយ និង​បង្កើន ចំណេះដឹង​ស្ដីពី​គោលនយោបាយ​និង​ក្របខ័ណ្ឌ​យុទ្ធសាស្ដ្រ​ប​ញ្ច្រា​ប់​យេនឌ័រ​ក្នុង​វិស័យ​កសិកម្ម ដែល​បានអនុម័ត​និង​ប្រកាស​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៥​កន្លងមក ទី​២ កសាង​ចំណេះដឹង​លើ​ទស្ស​នះ យេនឌ័រ​ការពង្រឹង​ភាព​អង់អាច​របស់​ស្ដ្រី​ខាង​ផ្នែក​សេដ្ឋកិច្ច​ក្នុង​វិស័យ​កសិកម្ម​និង​វិធី​នៃ​ការយក​ទស្ស​នះ​ទាង​នេះ​យកទៅ​អនុវត្តន៍​ជាក់ស្ដែង ទី​៣ ការកំណត់​តួ​នា​ទិ​និង​ការទទួលខុសត្រូវ​រប​ស់​កសិករ​ស្ដ្រី​ឆ្នើម ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​៕​ប៊ុន​រិទ្ធី​