VIDEO ខ្នង​ផ្ទះ​ទី​៣១​អំណោយ​​សម្ដេច​តេជោ​ ហ៊ុន​ សែន​ តាមរយៈ​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​ប្រគល់ជូនអតីតយុទ្ធជន

0

កំពង់ធំៈ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុលដាក់ មកលើអតីតយុទ្ធជនគ្រប់រូប ដែលបានចាត់ទុកជាវរៈជនដ៏អង់អាចក្លាហាន ហ៊ានពលីជីវិតដោយសារប្រទេសជាតិ ថែមទាំងបូជាកំលាំងចិត្ត កំលាំង សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ ទើបបានផ្តល់ផ្ទះមួយខ្នងជូន តាមរយះសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្ត និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ ធំ បានដឹកនាំសហការី ព្រមទាំងអាជ្ញាធរ ប្រគល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី៣១ជូនអតីតយុទ្ធជនឈ្មោះ អ៊ុក រុន នៅ​ល្ងាច​ថ្ងៃ​ទី​២១ខែមិនាឆ្នាំ២០១៧ ដែលមានទំហំផ្ទះ ៥.៥០គុណ៧ម និងត្រូវបានចំណាយថវិកានៃការសាងសង់អស់ទឹកប្រាក់៦.៩៥០.០០០រៀល ស្ថិតនៅភូមិ​សំណាក​ ឃុំ​កកោះ​ ស្រុក​សន្ទុក​ ខេត្តកំពង់​ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ផងដែរថា ដោយសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ព្រមទាំងប្រធាន​សមាគមអតីតយុទ្ធជន ស្រុកក្រុង បានបន្តសកម្មភាពយ៉ាងមមាញឹក ក្នុងការស្រាវជ្រាវរកអតីតយុទ្ធជនបន្តទៀត នៅក្នុងភូមិ សាស្រ្តខេត្តកំពង់ធំ ដោយមិនបណ្តោយឲ្យអតីតយុទ្ធជនរូបណា រងទុក្ខវេទនាដោយពុំបានមើលថែរនោះទេ ក្នុងនោះអតីត យុទ្ធជនគ្រប់រូបដែលគ្មានផ្ទះសំបែង និងមានជីវភាពទីទ័លក្រ សុទ្ធតែត្រូវបានផ្តល់នូវផ្ទះមួយខ្នងជូនសម្រាប់ការរស់នៅឲ្យ​មានជីវភាពសមរម្យនឹងគេ។

ឧត្តមសេនីយ័ត្រី សោម ស៊ុន បានបន្តថា ជាក់ស្តែងថ្ងៃនេះបានប្រគល់ផ្ទះជូន លោក អ៊ុក រុន ព្រមទាំងភរិយា ដែលមានកូន ៥នាក់ ហើយការប្រគល់ផ្ទះនេះ ដោយមានការចូលរួមពី​ ព្រះតេជព្រះគុណ​ព្រះនាម​ ជុំ​ ម៉ាប់​ ព្រះគ្រូចៅ​អធិការ​វត្ត​ក្រ​ចាប់​ ក្រុងស្ទឹងសែន​ ខេត្តកំពង់​ធំ​ បាន​និមន្ត​ចូលរួម​ក្នុង​ប្រស់ព្រហ្មឡើងផ្ទះថ្មី ដើម្បីសុំសេរីមង្គល់ ឲ្យបានសេចក្តីសុខរកស៊ីមានបាន ត្រជាក់ត្រជុំក្នុងផ្ទះថ្មីនេះ ក្នុង​ពិធីនេះផងដែរ ​ក្រុម​ការងារ​បាន​ផ្ដល់​ជូន​គាត់​នូវ​ អង្ករ​ចំនួន​២៥គីឡូ​ក្រាម​ មីយើង​មួយ​កេស​ និង​ថវិកា​ចំនួន​១០0.០0០៛​ ។

លោក អ៊ុក រុន អតីតយុទ្ធជន បាន​ថ្លែងអំណរគុណស​ម្ដេច​តេជោ​ហ៊ុន​ សែន​ និងឯកឧត្ដម​នាយឧត្តមសេនិយ​ គន់​ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជនព្រមទាំង ឯកឧត្តម សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់​ធំ​ បានសាងសង់ផ្ទះជូនខ្ញុំបាទ ដោយខ្ញុំបាទ​មិន​អាច​បំភ្លេច​នូវ​គុណ​បំណាច់ដ៍ធំធេងនេះបានឡើយ ហើយនឹងស្ម័គ្រស្មោះចំពោះសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត ។

ដោយ  ប៊ុន  រដ្ឋា