ខេត្តកណ្ដាល= ពិធីបុណ្យស្រោចស្រព ព្រះសុគន្ធវារី ក្នុងឱកាសនេះមានពិធីសំពះវេលាថ្វាយស្តេចក្រុងពលី , បទនមស្សការព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ពិធីស្រោចស្រពព្រះសុគន្ឋវារី ជូនដល់អ្នកមានគុណក្នុងឱកាសនោះ ក៏មានការរៀបចំប្រកេនទ័
យ្យទាន ដល់ព្រះសង្ឃ និងចែកថវិការ ជូនលោកតា លោកយាយ ចាស់ជរា កុមារតូចៗ ដើម្បីចែកបុណ្យទទួលមគ្គផលទាំងអស់គ្នា ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ នាព្រឹកថ្ងៃទី០៩ខែមេសា ឆ្នាំ២០១៧ម្សិលម៉ិញ នៅ ស្នាកការកណ្ដាល ភូមិ ទួល សុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ខាងមុខវត្តភ្នំធនមុន)។
សមាគមន៍ ហេងសហព័ន្ឋមិត្ត ដើម្បីសន្ដិភាពជាតិ និងពិភពលោក តែងតែចុះធ្វើបុណ្យគ្រប់រូបភាព ដែលអាចធ្វើបានគ្រប់ទីកន្លែង មិនថាជិតឆ្ងាយតែងតែមានចិត្ត សណ្តោសប្រណៃមិនខ្លាចនឿយ រាល់ការងារមនុស្សធម៌ ចែកទានដល់ក្មេង កំព្រា ចាស់ជរាគ្មានទីពឹង ជាច្រើនជារាប់មិនអស់ (សុំពីអ្នកមាន ជួយមកអ្នកក្រ)។
លោក អ៊ីហេង ប្រធានសមគមន ហេងសហព័ន្ឋមិត្ត ដើម្បីសន្ដិភាពជាតិ និងពិភពលោក បានបញ្ចាក់យ៉ាងច្បាស់ថា សមាគម របស់ លោក មានបំណង ជួយសង្គ្រោះក្មេងៗកំព្រា និងចាស់ជរា គ្មានទីពឹង ដែលកំពុងតែរស់នៅសព្វថ្ងៃនិងការផ្សព្វផ្សាយព្រះធម៍ មិនប្រមាថ និងមិនប្រកាន់ ព្រោះព្រះធម៍នេះ អាចជួយបំបាត អំពើហឹង្សាក្នុងគ្រួសារ ក្នុងសង្គមជាតិ និងដើម្បីស្វែងរកមនុស្សធម៍ជួយទ្រទ្រង់សមគមន ហេងសហព័ន្ឋមិត្ត ដើម្បីសន្ដិភាពជាតិ និងពិភពលោកនេះ គឺយើងចង់បាននូវ សន្ដិភាព គ្មាអំពើហឹង្សា គ្មានសង្គ្រាម និងជួយក្មេងកំព្រា ទាំងនេះ អោយជៀសផុតពីគ្រឿងញៀន ស្គាលបុណ្យ ស្គាល់បាបជាដើម ចំពោះចាស់ជរាវិញ គឺជួយពួកគាត់ដើម្បីអប់រំកូនចៅ របស់គាត់ស្គាល់បុណ្យ ស្គាល់បាប ចេះតបស្នងសងគុណដល់ឪពុកម្ដាយ និងអ្នកមានគុណទាំងឡាយ និងម្យ៉ាងទៀតចង់អោយកូនខ្មែរជំនាន់ក្រោយ ស្គាល់ពីបុណ្យជាតិ ដែលជាទំនាមទំលាប់ប្រពៃណីខែ្មរតាំងពីបុរាណ គោលបំណង់មួយទៀតគឺចង់អោយ ប្រជាពលរដ្ន ចេះសាមគ្គីគ្នា ចេះស្រលាញគ្នា យោគយល់អាធ្យាស្រ័យគ្នា ជួយចាក់បំពេញ រាល់តំរូវការ ការខ្វះខាត់ផ្សេងៗអោយគ្នាទៅវិញទៅមក ព្រោះយើងរស់នៅលើផែនដីជាមួយគ្នាត្រូវតែជួយគ្នា ជាពិសេស គឺជួយដល់ សង្គមជាតិ មនុស្សជាតិ និងសាសនា។ក្នុងនោះដែរ លោកអ៊ី ហេង ប្រធានសមគមន ហេងសហព័ន្ឋមិត្ត ដើម្បីសន្ដិភាពជាតិ និងពិភពលោក បានឧបត្ថម អោយក្មេងកំព្រា នូវអង្ករ ៣បេ ស្មើរនិង១៥០គីឡូក្រាម ថវិការ មួយរយដុល្លា ព្រមទាំង ជូនសំលៀកបំពាក់ដល់ចាស់ជរា មាន យាយជី និងតាជី ៤៤នាក់ក្នុងម្នាក់ ទទួលបានសំលៀកបំពាក់ មួយកំភ្លេរ និងថវិការ មួយម៉ឺនរៀល៕ប៊ុន រិទ្ធី







































