ផ្ទះឈើតូចៗ២ខ្នងនៅតំបន់សេអ៊ីសែង ឃុំបិតត្រាំង ត្រូវភ្លើង​ឆេះខ្ទេច ពេលម្ចាស់មិននៅ

0

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍​ពីស្រុកព្រៃនប់​បានឲ្យដឹង​ថា នៅ រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៣មានអគ្គីភ័យមួយកើតឡើង បណ្ដាលអោយឆេះផ្ទះអស់ចំនួន២ខ្នង នៅ​តំបន់ CI5 (សេអីសែង) ក្នុងភូមិពូ​ធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។ ១ទំហំ៣គុណ៤ មែត្រ និង ទី២ទំហំ២គុណ៣មែត្រ ផ្ទះប្រក់ស្បូវ បាំងក្រណាត់ខូចខាតទាំងស្រុង ។
ម្ចាស់ផ្ទះបានបំភ្លឺប្រាប់សមត្ថកិច្ច​ថា សម្ភារៈដែលត្រូវខូចខាត មានសម្ភារៈផ្ទះបាយ សម្លៀកបំពាក់ អង្ករ លុយ ២០០ដុល្លា លុយរៀល៦០០ ០០០ រៀល និង ខ្សែកប្លាទីន ទំងន់៣ជី ។ .
ម្ចាស់ផ្ទះ ទី១,ឈ្មោះ សុី ស្រីទូច ភេទស្រី អាយុ៤១ឆ្នាំ និង ២,ឈ្មោះ ម៉ៅ វុធ ភេទប្រុស អាយុ ២៨ ឆ្នាំ ។ មុនកើតហេតុ ម៉ោងប្រហែល១២ អ្នកទាំងពីរបានចេញទៅធ្វើការ និង ម្នាក់ទៀត នាំប្ដីមកភូមិ ដើម្បីចាក់ថ្នាំ លុះដល់ម៉ោង១៥ ទើបត្រឡប់ទៅវិញ ឃើញភ្លើងឆេះអស់តែម្ដង។ នៅកន្លែងកើតហេតុមានចំងាយប្រហែល៧គីឡូមែត្រពីផ្លូជាតិលេខ៤ ហើយស្ថិតនៅកណ្តាលព្រៃ ពុំមានផ្លូវឡានចូលដល់ឡើយ ដោយឆ្លងកាត់អូរ និងឡើងភ្នំ.ក្រោយពីទទួលបានព័ត៌មាន នៅ​វេ​លាម៉ោង១៦ នគរបាលបានទៅដល់កន្លែងកើតហេតុ ឃើញឆេះអស់រលីងហើយ ។