សន្ឋិសិទអតីតសិក្ខាកាមបណ្ឌិតសភា FBIប្រចំាតំបន់អាស៊ី ប៉ាស៊ីហ្វិកលើកទី២០

0

សៀមរាប  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឲ្យស្ថានប័នFB របស់សហរដ្ឋអាមេរិកទទួលយកមន្រ្តីនគរកម្ពុជាឲ្យបានចំនួនពីររូបក្នុងមួយឆ្នំាៗសម្រាប់ចូលទៅទទួលការបណ្តុះបណ្តាលនៅក្នុងស្ថានប័ន ប្រសាសន៍នេះបានថ្លែងនៅក្នុងពិធីបើកសន្ឋិសិទអតីតសិក្ខាកាមបណ្ឌិតសភា FBIប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០។

ពិធីនេះត្រូវបានប្រារព្វធ្វើនៅក្នុងសណ្ឋាគារ សូហ្វីតែល ស្ថិតនៅក្នុងក្រុង ខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា បច្ចុប្បន្ននេះអំពើភេរវកម្មអន្តរជាតិនៅតែបន្តកើតឡើងជាបន្តបន្ទាប់ក្រោមរូបភាពប្លែកៗដូចជា ការបើករថយន្តបុកហ្វូងមនុស្ស ការបំផ្ទុះគ្រាប់បែកអត្តឃាត និងការបាញ់រៈមកលើគោលដៅកំសាន្តជាដើម ធ្វើឲ្យមានការព្រួយបារម្ភ និងហានិភ័យមកលើសន្តិសុខ ដែលបញ្ហាប្រឈមទំាងនេះជាភាពចំាបាច់ខ្លំាងណាស់សម្រាប់កងកម្លំាងរបស់យើងត្រូវមានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ ជាពិសេសមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយបណ្តាប្រទេសនៅក្នុងពិភពលោកដើម្បីរួមគ្នាបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា និងភាពប្រសិទ្ធភាព។

ការបើកអតីតសិក្ខាកាមបណ្ឌិតសភាFBI គឺក្នុងគោលបំណងជួបជុំគ្នា សម្រាប់ថ្នាក់ដឹកនំា និងមន្រ្តីអនុវត្តច្បាប់ទំាងអស់  ផ្លាស់ប្តូបទពិសោធន៍ និងចំណេះដឹង ដើម្បីស្វែងរកយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការពង្រឹកវិស័យសន្តិសុខ សុវត្ថិភាពរបស់ពិភពលោកទំាងមូល ដើម្បីការពារទប់ស្កាត់ បទល្មើសនានានៅលើ ពិភពលោក ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជា​សុខទុក្ខ​របស់ប្រជាជនទូទាំងពិភពលោក និងគាំទ្រជម្រុញឲ្យមានការសហប្រតិបិត្តការជាមួយ នឹងស្ថាប័ន​អន្តរ​ជាតិ ព្រមទាំងបានស្នើរឲ្យ ស្ថាប័នFBI របស់សហរដ្ឋអាមេរិក ទទួលយកមន្រ្តីរបស់កម្ពុជាចំនួន២នាក់ ក្នុង​មួយឆ្នាំ ដើម្បីបណ្តុះបណ្តាល ហើយបច្ចុប្បន្ននេះបណ្ឌិត្យសភាFBIចំនួន៨នាក់ ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់ចូលរួមបង្ក្រាប់បទល្មើសអន្តរជាតិ។

លោក Paul Delacoart តំណាងស្ថានប័នFBIបានមានប្រសាសន៍ថា លោករីករាយនិងសហប្រតិបត្តិការ ជា​មួយនឹងកម្ពុជា ហើយនិងពាំនាំសំណើររបស់សម្តេច ក្រឡាហោម ស ខេង ដែលសុំឲ្យមន្រ្តីកម្ពុជាចូល បណ្តុះបណ្តាល២រូបក្នុងមួយឆ្នាំ ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

 

 ដោយ ខេង​ ឧត្តម