បន្ទាយមានជ័យះ យុវជនឈាមរាវម្នាក់ត្រូវ កម្លាំងសមត្តកិច្ចអាវុធហត្ថក្រុង ឃាត់ខ្លួនកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥កុម្ភះ២០១៤នៅភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត ពីបទធ្វើឃាតកម្មមានគម្រងគិតទុកមុន មកលើជន រងគ្រោះជាសង្សារ ។ លោក ហម ម៉ុត នេបញ្ជាការ(អ.ហ)ក្រុងបានប្រាប់ឲ្យដឹងនៅថ្ងៃទី១៦កុម្ភះ ឆ្នាំ២០១៤នេះថា នៅវេលាម៉ោង៧ថ្ងៃទី១៥កុម្ភះ២០១៤ទីបញ្ជាការលោកបាន ទទួលបាក្យបណ្ដឹងពីគ្រុមគ្រយសារជនរងគ្រោះឈ្មោះ ហ៊ុន កែវ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិចាន់គីរីសង្កាត់និងក្រុង ប៉ោយប៉ែតមនមនុស្ស សម្លាប់នាង ញាត់ក្នុងលូ ។
ក្រោយទទួលបានពាក្យ បណ្ដឹងលោក មេបញ្ជាការបានរាយកា ជូនថ្នាក់លើសុំបទបញ្ជានិងបញ្ចុះ កម្លាំងចុះស្រាវ ជ្រាវរកមុខសញ្ញាទើបឃាត់ខ្លួនបាននៅវេលាម៉ោង៩ព្រឹកថ្ងៃដដែល ។ក្រោយឃាត់ខ្លួនបានជនសង្ស័យ ឆ្លើយសារភាពថាខ្លួនមានឈ្មោះ ថើន ប៊ុនធឿនអាយុ១៩ឆ្នាំរស់នៅភូមិបាលិ លេយ្យ២សង្កាត់ក្រុងប៉ោយប៉ែត ជនសង្ស័យនិងជនរងគ្រោះជាសង្សារនិង គ្នា
នៅថ្ងៃទី១៤ខែកុម្ភះ ឆ្នាំ២០១៤ ជាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ពេលថ្ងៃ ខ្លួនបានជូន ផ្កាកូលាប មួយទង ទៅនាង (ហ. ក)លុះដល់ពេលយប់ម៉ោង៨.៩ ខ្លួនបាននាំ គ្នាដើរលេងនិង ទៅ ក្រេបទឹកឃ្មុំនៅវាលស្មៅនៅប្លុកកាស៊ីណូផ្កាយ ប្រាំក្នុង ពេល ដែលកំពុង អង្គុយលេង នាងជាជនរងគ្រោះចេះ តែនិយាយ ទូរស្ទ័ព ឆ្លើយឆ្លងជាមួយ មនុស្សប្រុស ជនសង្ស័យមិនដឹងជា
មានគំនិតយ៉ាងណាទេ ម៉ោងប្រហែល ជា ១.២រំលងអាទ្រាធឈានចូល ថ្ងៃទី១៥កុម្ភះ២០១៤ក៏បបួលនាង ទៅក្នុង ព្រៃ ចន្លោះភូមិចាន់គីរីនិងភូមិបាលិលេយ្យ ២ព្រៃស្ងាត់ទាំង កណ្ដាល យប់ រួចធ្វើសកម្មភាព ច្របាច់ ក សម្លាប់រួចដោះយកគ្រៀងអលង្កការអស់ រួចរុញទំលាក់ក្នុងលូមានជម្រៅប្រាំកង់ ក្រឿងអលង្ការួមមាន ១.កងដៃ ឈុតផ្លាកទីន ៦វង់ ២.ជញ្ជឿនផ្លាក
ទីន១វង់ ៣.ជញ្ជៀនមាស១វង់ ខ្សែ ក មាស១ខ្សែ ទូរស្ទ័ពដៃអាយហ្វូន១គ្រឿង និងប្រាក់ថៃ ១៥០០បាត ក្រោយ ធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួន ពីកន្លែងកើតហេតុបាត់នឹកស្មាន ថាសកម្មភាពដែលខ្លួនបានធ្វើនោះបានសម្រេច ជាសំណាងអាក្រក់ ម៉ោង ប្រមាណបួនឬប្រាំជិតភ្លឺឈានចូលថ្ងៃទី១៥កុម្ភះឆ្នាំ២០១៤ ជនរងគ្រោះហាក់ ដឹងខ្លួនវិញស្រវេស្រវ៉ា
តោងឡើង ចេញពីលូមករកផ្ទះអ្នកស្រុកនៅជិត នោះ សុំទទូរស្ទ័ព និយាយប្រាប់បងប្រុស ហើយបាននាំយកមកសំរាកព្យា បាល នៅមន្ទីពេទ្យ ឯកជននៅក្នុងក្រុងប៉ោយប៉ែត លុះព្រឹកឡើង ទើបទើបក្រុមគ្រួ សារមកប្ដឹង សមត្តកិច្ចធ្វើការ ស្រាវជ្រាវរកចាប់មុខសញ្ញាបាន ។
ជនរងគ្រោះ ពុំ ទាន់អាចសុំការបំភ្លឺបានទេ ព្រោះស្ថិតក្នុងការព្យាបាល ។ ក្រោយពីធ្វការសាកសួរ បច្ចុប្បន្នសមត្តកិច្ (អ.ហ)ក្រុងកំពុងកសាងសំណុំរឿងបញ្ជូនទីបញ្ជាការខេត្តដើម្បីចាត់ការតាម ច្បាប់នៅថ្ងៃទី១៦កុម្ភះ២០១៤នេះ។ ដោយ ដុំ សំបូរ