រន្ទះបាញ់បុរសម្នាក់ស្លាប់រងរបួស១៤នាក់នៅប្រសាទអង្គរវត្ត

0
Oplus_131072

សៀមរាប: នៅមុននេះបន្តិចមានករណីរន្ទះបាញ់នៅបរិវេណប្រាសាទអង្គរវត្តបណ្ដាលឱ្យមានបុរសម្នាក់ស្លាប់និងរងរបួស ១៤ នាក់ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២៥។
ឯកឧត្ត មឡុង កុសល អគ្គនាយករង និង ជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅមុននេះបន្តិចថា ពិតជាមានករណីបាតុភូតឆ្លងរន្ទះបាញ់បណ្ដាលឱ្យបុរសម្នាក់ស្លាប់នឹងរងរបួស១៤នាក់ ពិតប្រាកដមែន។ឯកឧត្តម បន្តទៀតថា អ្នកស្លាប់ជាពលរដ្ឋរស់នៅភូមិនគរគ្រៅប សង្កាត់់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ច្ចុប្បន្នអ្នករងបួសទាំង១៤នាក់នោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទីរពេទ្យ។