ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​ជា​អភិបាលរង នៃ​គ​ណះ​អភិបាល​ខេត្តសៀមរាប​

0

សៀមរាប ÷​នៅ​រសៀល​ថ្ងៃទី​១១​ខែសីហា ឆ្នាំ ២០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប បានរៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​ជា​អភិបាលរង នៃ​គ​ណះ​អភិបាល​ខេត្តសៀមរាប ក្រោម​អ​ធិ​តី​ភាព ឯកឧត្តម លេង វី អនុ​រដ្ន​លេខាធិការ​ក្រសួង​មហារ​ផ្ទៃ ជា​តំណាង​ខ្ព​ង​ខ្ពស់​សម្ដេច​ក្រលាហោម ស ខេង ឧបនាយក​រដ្ន​មន្ដ្រី រដ្ន​មន្ដ្រី​ក្រសួងមហាផ្ទៃ ឯ​ឧ​ត្ត​ម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ព្រមទាំង​ឯកឧត្តម លោក លោកជំទាវ និង​មន្ដ្រីរាជការ​មកពី​គ្រប់​ស្ថា​ប័​ន្ដ មន្ទីរ​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​។​
បន្ទាប់ពី​ឯកឧត្តម ឃឹម ប៊ុន សុង អភិបាលខេត្ត​សៀមរាប ឡើង​មាន មតិ​ស្វាគមន៍ និង​អាន របាយការណ៍​រួចមក លោក អ៊ុំ ចំរើន អនុប្រធាននាយកដ្ឋាន​បុគ្គលិក នៃ​អគ្គរ​នាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​អាន​អនុ​ក្រិ​ត្យ​ស្ដីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​មន្ដ្រីរាជការ ដោយ​តែងតាំង ឯកឧត្តម ទៀ សីហា ជា​អភិបាលរង​ខេត្តសៀមរាប ជំនួស ឯកឧត្តម គឹម ឆៃ ហៀ​ង អភិបាលរង​ចាស់ ផ្ទេរ​ទៅកាន់​មុខដំណែង​ក្នុង​ក្របខ័ណ្ឌ​ចាស់ នៅ​ក្រសួងមហាផ្ទៃ​វិញ ។​
ឯកឧត្តម លេង វី អនុ​រដ្ន​លេខាធិការ​ក្រសួង​មហារ​ផ្ទៃ ជា​តំណាង​ខ្ព​ង​ខ្ពស់​សម្ដេច​ក្រលាហោម ស ខេង ឧបនាយក​រដ្ន​មន្ដ្រី រដ្ន​មន្ដ្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​សំណេះសំណាល់​និង​ផ្ដាំផ្ញើរ ដល់​ថ្នាក់​ខេត្ត ក្រុង ស្រុក បន្ដ​ជួយ​ដោះស្រាយ​បញ្ហា​នានា​ដែល​ធ្វើអោយប៉ះពាល​ផលប្រយោជន៍​ពល​រដ្ន បន្ដ​ស្រាវជ្រាវ​និង​សិក្សា​បញ្ហា​នានា​របស់​ប្រជា​ពល​រដ្ន ត្រូវ​ផ្ដល់​សេ​វ៉ា​សា​ធា​រណះ​ច្រកចេញចូល​តែមួយ ហាម​យក​សេ​វ៉ា​ក្រៅ​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ត្រូវ​បន្ដ​ដោះស្រាយ​អោយមាន តម្លាភាព គ​ណី​ភាព និង​ប្រសិទ្ធភាព និង​សហការ​ផ្ទៃក្នុង​អោយបាន​ល្អ ហាម​មិន​អោយប្រើ​អំណាច​ខុស​ទៅ​និង​គោលការណ៍​ច្បាប់​ទៅលើ​ប្រជា​ពល​រដ្ន ៕​ប៊ុន រិទ្ធី