គម្រោងផ្លូវចំនួន២ខ្សែរក្នុងក្រុងខេមរភូមិន្ទត្រូវបានអជ្ញាធរភូមិរំលោភយកធ្វើជាកម្មសិទ្ធ

0

ខេត្តកោះកុង: ដីគម្រោងផ្លូវសាធារណ: ចំនួន២ខ្សែ នៅក្នុងភូមិិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ កំពុងត្រូវបានមេភូមិនិងអនុភូមិស្មា ច់មានជ័យនិងសញ្ញាតិរបស់ខ្លួន និងមន្រ្តីមួយចំនួនបាន រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនញ ញើតច្បាប់និងមិនខ្វល់ពីសន្លឹកឆ្នោត២០១៨នោះឡើយ។

យោងតាមប្រភពពីពលរដ្ឋ ដែលរស់នៅក្នុងភូមិស្មា ច់មានជ័យ បានរៀបរាប់ប្រាប់អ្នកសារព័ត៍មានយើង ថា: ដីគម្រោងផ្លូវចំនួន១ខ្សែ ត្រូវបានលោកស្រី ខាន់ ស្រីមេភូមិ និងប៉ាក់ពួលរបស់គាត់ បានកំពុងសាង សង់ផ្ទះនៅចំពីលើផ្វូវ ដើម្បីរំលោភបំពានយកធ្វើជា កម្មសិទ្ទិផ្ទាល់ខ្លួន ក្នុងនេះក៏មាននាក់សាងសង់ផ្ទះ ជួលជាច្រើនបន្ទប់ផងដែរ។
ចំណែកគម្រោងផ្លូវ១ខ្សែទៀត នៅភូមិតែមួយ ក៏ត្រូវ បានគេរំលោភយកដូចគ្នា ក្នុងនោះមានបងប្អូនហេង សុភី ដែលជាអនុភូមិ និងជាកូនស្រី របស់លោកមេភូ មិចាស់ ក៏បានសាងសង់សំណង់រឹងមាំ នៅចំពីលើគ ម្រោងផ្លូវ ហើយក៏មានលោកស្រី ខាន់ ស្រី ជាមេភូមិ លោកស្រី ឡុក សាម៉ាមេត អនុប្រធានកិច្ចការនារី និងលោកស្រី លួន សុផល មន្ត្រីសាលាក្រុង រំលោភ
យកធ្វើជាកម្មសិទ្ធិដូចគ្នា។
ករណីទាំងនេះបានធ្វើអោយពលរដ្ឋរស់នៅក្នុងភូមិ ស្មាច់មានជ័យ កំពុងមិនពេញចិត្តយ៉ាង ខ្លាំងធ្វើៈជា អាជ្ញាធរជាថ្នាក់ដឹកនាំរបស់ពលរដ្ឋ បែ
ជាមករំលោភយកដីគម្រោងផ្លូវសាធារណ:បែបនេះ ទៅ វិញ ។
ប្រភពដដែលបានបន្តថា: ដីគម្រោងផ្លូវដែលអជ្ញាធរ ភូមិកំពុងរំលោភបំពាននេះ កន្លងមកពួកគាត់ធ្លាប់ បានស្នើរសុំ ទៅលោកផៃធូន ផ្លាមកេសន ដែរកា លពីគាត់នៅជាអភិបាលក្រុង ដើម្បីអោយពលរដ្ឋក្រី ក្ររស់នៅ តែលោកបានប្រាប់ថា ផ្លូវនេះជាផ្លូវគម្រោ ងរបស់ក្រសួង លោកមិនហ៊ានសម្រេចនោះទេ ហើ យផ្លូវនេះក៏មិនអាចបិទដែរ ។
ប្រភពពលរដ្ឋដដែលបានបន្តថា: កាលពី លោកហេង ភិន មេភូមិចាស់ គាត់នៅកាន់តំណែង ជាមេភូមិ ដីគម្រោងផ្លូវទាំងនេះ មិនមានពលរដ្ឋ ឬម ន្ត្រីណាម្នាក់សាងសង់សំណង់នៅលើផ្លូវនោះបានទេ ទើបតែលោកស្រី ខាន់ ស្រី ចូលកាន់តំណែងមេភូមិ ក៏មានសំណង់និងផ្ទះរីករាលដាលជាច្រើន នៅលើផ្លូ វ២ខ្សែនេះ ដែលជាគម្រោងផ្លូវសាធារណ:របស់រដ្ឋ។
រឿងនេះបានធ្វើអោយពលរដ្ឋ ដាក់ការសង្ស័យថា ពិ តជាមានការឃុបឃិតគ្នា ពីសំណាក់អាជ្ញាធរហើយ ទើបបានជាមានក្រុមមន្ត្រីនិងជនខិលខូចមួយចំនួនតូចខាងលើនេះ អាចសាងសង់សំណង់នៅលើដី គម្រោងផ្លូវបែបនេះបាន។ ម្យ៉ាងវិញទៀតការហ៊ានសាងសង់ សំណង់នៅលើដី ផ្លូវសាធារណ:របស់រដ្ឋ ពីសំណាក់អាជ្ញាធរមេភូមិ ស្មាច់មានជ័យខាងលើ ហាក់ដូចជាការប្រឆាំង មិន អនុវត្តន៏ទៅតាមប្រសាសរបស់សម្តេចក្រឡាហោម ស ខេង ដែលកន្លងមកសម្ដេចបាន អោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នាំគ្នាផ្សព្វផ្សាយអោយពលរដ្ឋបា នយល់ដឹងពីផលប៉ះពាល់ ដែលការសាងសង់សំណ ង់នៅលើចិញើមផ្លូវ និងនៅលើផ្លូវសាធារណ: – តែម្ដ ងនេះ ខាងអាជ្ញាធរស្មាច់មានជ័យបែជា មកបំពាន យកដោយខ្លួនឯង ទោះបីបានដឹងថាទង្វើរបស់ខ្លួន កំពុងតែធ្វើនេះ វាផ្ទុយពីច្បាប់ក៏ដោយ។
ពាក់ពន្ធ័ជុំវិញករណីចោទប្រកាន់ខាងលើ កញ្ញា ហេង សុភី ដែលជាអនុភូមិស្មាច់មានជ័យ បានថ្លែង ប្រាប់អ្នកសារព័ត៍មានថា គាត់និងក្រុមគ្រួសារមិនបា នបំពាននិងរំលោភយកគម្រោងផ្លូវសាធារណ: ដូចការចោទប្រកាន់របស់ពលរដ្ឋនោះទេ ។
កញ្ញា ហេង សុភី បានថ្លែងអោយដឹងទៀតថា ចំណែកប្រជាពលរដ្ឋបានសាងសង់នៅលើដីដែល ជាគម្រោងផ្លូវនោះ ដល់ឆ្នាំ2030 ទើបមានគម្រោង សាងសង់ផ្លូវនេះឡើង ។
ចំណែកលោកស្រី ខាន់ ស្រី មេភូមិស្មាច់មានជ័យ បានថ្លែងទទួលស្គាល់ថា គាត់និងប្រជាពលរដ្ឋមួយ ចំនួនពិតជាបានរស់នៅលើដីគម្រោងផ្លូវសាធារណ: របស់រដ្ឋពិតមែន. តែប្រសិនបើរដ្ឋត្រូវការថ្ងៃណា ពួក គាត់និងនាំគ្នាចេញភ្លាម ដោយមិនប្រកែកនោះ ឡើយ។
ទាក់ទិនក្នុងរឿងនេះ លោក នាម យ៉ុង ចៅសង្កាត់ ស្មាច់មានជ័យ បានអោយដឹងថា មេភូមិបានប្រាប់ គាត់រួចហើយ ថាមិនមានការសាងសង់សំណង់រឹង មាំទេ គ្រាន់តែសង់បន្ទប់សម្រាប់ប្រជុំភូមិម្ដងម្កាល ហើយបើរដ្ឋត្រូវការថ្ងៃណា គេនិងចេញថ្ងៃនោះ ព្រោះ គម្រោងផ្លូវសាធារណ:របស់រដ្ឋ មិនអាចបាត់បាន នោះទេ ហើយប្រជាពលរដ្ឋដែលសាងសង់ផ្ទះ រស់ នៅលើដីផ្លូវសាធារណ: គាត់ក៏មិនបានចេញលិខិត ស្នាមអ្វីអោយនោះ ឡើយ។