សៀមរាប =ឈ្មួញដុះស្លែរពូកែ ខាងជីកដីលក់យ៉ាងសកម្មប្រចាំក្រុងសៀមរាប រាប់សិបឆ្នាំមកហើយ ៗរណ្ដៅដីនីមួយៗមានជំម្រៅ ចាល់ក្បាលប្រែត ទង្វើបែបនេះ ដោយសារតែគេអាងមេរបស់គេ នៅពីក្រោយខ្នង ទើបគេហ៊ាន ធ្វើ
ខុសឆ្គង់ទៅនិងគោលការច្បាប់របស់រាជរដ្ឋាភិបាល តម្រូវអោយជីកត្រឹមតែ ៧ទៅ៨ម៉ែត្រ ប៉ុណ្ណោះតែបែរជាឈ្មួញជីកដីរហូតដល់ជម្រៅ ១៤ម៉ែត្រ.ឯណោះ នេះដោយសារតែការសហការគ្នាល្អក្នុងការប្រព្រឹត្តនូវអំពើពុករលួយ គិតតែប្រយោជន៍ ផ្ទាល់ខ្លួន និងបក្សពួក ដែលមិនគិតពីផលប៉ះពាលបរិស្ថាន និងអារម្មណ៍របស់ប្រជាពលរដ្នឡើយ ជាក់ស្ដែងរណ្ដៅដីនៅចំនុចវាលក្រោម ក្បែរ ភ្នំក្រោម ស្ថិតនៅក្នុងភូមិ វាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដែលឈ្មួញកំពុងតែ ធ្វើសកម្មភាពជីកដីនិងដឹកជញ្ចូនដីយ៉ាងសកម្ម ក្នុង១ថ្ងៃៗមិនក្រោមពី១០០០រថយន្ដនោះឡើយ។
តាមប្រភពច្បាស់ការមួយបានអោយដឹងថា ឈ្មួញ ដីដុះស្លែរ ឈ្មោះយ៉ន យ៉ុង បានត្រូវរូវជាមួយ លោក ជូ រ៉ា ម៉ី ប្រធានមន្ទីរ រ៉ែ ថាមពល ខេត្តសៀមរាប ជាជំនិតយ៉ាងជិតស្និទ្ធបំផុត ទើបហ៊ាន ជីករណ្ដៅដីមានទំហំ មិនតូចជាង១០០ម៉ែត្របួនជ្រុង ហើយមានជំម្រៅរហូតដល់១៤ម៉ែត្រ ឯណោះ។
លោក យ៉ន់ យ៉ុង ឆ្លើយបានឆ្លើយតបតាមទូស័ព្ទ ថាទាំងកម្រោលថា ខ្ញុំនិងប្រាប់មេធំរបស់ខ្ញុំ អោយតបតជាមួយនិងការចុះផ្សាយនេះ ព្រោះមេជាអ្នកអនុញាតិអោយគេជីកដីលក់រហូតចាល់ក្បាលប្រែតបែបនេះ ។
ពាក់ព័ន្ធនិងបញ្ហានេះ អ្នកសារពត័មានយើងបាន សម្ភាសតាមទួស័ព្ទទៅ លោក ជូ រ៉ា ម៉ី ប្រធានមន្ទីរ រ៉ែ ថាមពល ខេត្តសៀមរាប លោកបានឆ្លើយតបថា លោកបានអោយជំនាញរបស់លោកចុះទៅមើលរួចហើយ ៕ប៊ុន រិទ្ធី








































