ពិ​ធីប​ច្ចុះ​បឋម សិលា​កសាង អាគា​បញ្ជាការ​វរៈ​សេនា តូច​លេខ​១

0

កំពង់ធំ ៖ នៅក្នុង​ទីបញ្ជាការ​វរៈ​សេនា​តូច​លេខ​១ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែលជា​តម្រូវ​ការចាំបាច់ ក្នុងការ​អភិវឌ្ឍន៍ លេនដ្ឋាន របស់​ទីបញ្ជាការ​នៃ​វរៈ​សេនា​តូច​លេខ ១ ដែល​សង្កេតឃើញថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ មានការ​រី​ចម្រើន​ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក កំពង់ធំ ។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ បាន​ថ្លែង​នៅក្នុង​ពិធី ប​ញ្ជុះ​បឋមសិលា កសាង​អាគា មេបញ្ជាការ​វរៈ​សេនា​តូច​លេខ ១ នៅ​ថ្ងៃទី ១៧ ខែ​កុ​ម្ភះ ឆ្នាំ ២០១៤​ស្ថិតនៅ ក្នុងភូមិ តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្ល ខេត្តកំពង់ធំ​ថា ការសាងសង់​អាគា​ទីបញ្ជាការ វរៈ​សេនា​តូច​លេខ​១​នេះ ដើម្បី​ជា​ប្រយោជន៍ របស់​

អង្គភាព​ក្នុង​ការបន្ត​និរន្តរភាព​ការងារ កាន់តែ​ប្រសើរ ឈាន ទៅ​ចូលរួម​ពង្រឹង​វិស័យ​ការពារជាតិ ក្នុងស្ថានភាព​ប្រទេសជាតិ ពិសេស​ក្រសួងការពារជាតិ កំពុងតែ​ជួប​ការ លំបាក​នូវ បញ្ហា ថវិកា​ដែល​ត្រូវ​ធានា​លើ​គ្រប់​វិស័យ​ក្នុង​កិច្ច​ការពារជាតិ ដោយឡែក​ទីតាំង​វរៈ​សេនា​តូច កាលពីមុន​នៅ​ចំនុច​ផ្លូវបំបែក ព្រះវិហារ សៀមរាប​កំពង់ធំ តែ​ត្រូវបាន​ឯកឧត្តម មេបញ្ជាការ​

យោធភូមិភាគ​៤ បាន​ឲ្យ​ផ្លាស់ប្តូរ​ទីតាំង កាលពី​ឆ្នាំ​២០១០ មក​ទីតាំង​ថ្មី​នៅ​ភូមិ​ឃុំ​ខាងលើ ជា​ព្រំប្រទល់ កំពង់ធំ ព្រះវិហារ​វិញ ក្នុងនោះ​ក៏មាន​ការឧបត្ថម្ភ គាំទ្រ​ពី​សំណាក់ ឯកឧត្តម ឈុន ឈន់ អតីត​អភិបាល​ខេត្តកំពង់ធំ និង​លោក ឧ​ញ៉ា ទ្រី ភាព​ឧបត្ថម្ភ ១០០០​ដុល្លា លោក​ឧកញ៉ា ហេង សំណាង ប្រធានសភា​ពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ ឧបត្ថម្ភ ទិញ ក្រ​ម៉ា ៦០០​

ដុល្លា និង​ថវិការ​សម្រាប់​សាងសង់ ១០០០​ដុល្លា ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​ឧបត្ថម្ភ ៥០​ម៉ឺន​រៀល និង​ឯកឧត្តម ណាំ ទុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ ព្រមទាំង​សម្បុរ​សជន​ប្រធាន និង​ស្ថាប័ន​ជុំវិញ​ខេត្តកំពង់ធំ ទើប​សម្រេចបាន​លទ្ធផល ជោគជ័យ​ក្នុង​លទ្ធភាព​សាងសង់​អាគា​ដែលមាន​ទំហំ ៧​ម​គុណ​៨​ម សាងសង់​អំពី​ឥដ្ឋ ប្រក់​ក្បឿង មាន​បន្ទប់​សម្រាប់ មេបញ្ជាការ​ក្នុង​គម្រោង​ចំណាយ​ទឹកប្រាក់ ៩៩៩៩​ដុល្លា ។​ ​ឯកឧត្តម អ៊ុត សំអន អភិបាល នៃ​គណៈ​

អភិបាលខេត្ត​កំពង់ធំ បាន​កោតសរសើ​នឹង​វាយតំ​លៃ​ខ្ពស់ ចំពោះ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ ដែល​បាន​យកចិត្តទុកដាក់ ក្នុង​ការកសាង​អភិវឌ្ឍន៍​ទីបញ្ជាការ នានា ដែល​ចំណុះ​ឲ្យ​តំបន់សឹក​គួរ​ឲ្យ​កត់សម្គាល់ ព្រមទាំង​បាន​បង្កើត​នូវ​កម្មវិធី អប់រំ​ផ្សព្វផ្សាយ ទាំង​ចិត្តសាស្ត្រ និង​យុទ្ធវិធី​ក្បួន​យុទ្ធសាស្ត្រ​របស់​កងទ័ព ព្រមទាំង​បាន​ជម្រុញ​ឲ្យ​មានការ ដាំ​ដុះ​

បង្ករ​បង្កើន​ផល ចិញ្ចឹម​ត្រី​នៅតាម​មូលដ្ឋាន ទើប​កងយោធពល​ខេមរៈភូមិន្ទ នៃ​តំបន់សឹករង​កំពង់ធំ មាន​វិន័យ សីលធម៌ និង​សេចក្តីថ្លៃថ្នូរ និង​មានការ​ឯកភាព សាមគ្គី​គ្នា ចេះ​រួមរស់​ជាមួយគ្នា​បានល្អ​ប្រសើរ ។​និង​បាន​ផ្តាំផ្ញើរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មានការ​ជឿជាក់​លើ​រាជរដ្ឋាភិបាល កុំ​ជឿ​ពាក្យ​ញ៉ុះ​ញ៉​ង នាំអោយ​ខ្មែរ​បែកបាក់ ព្រោះ ប្រវត្តិសាស្ត្រ​ខ្មែរ ជា​គំរូ​មកជា​យូរលង់​ណាស់​មកហើយ ។ ដោយ ប៊ុន រដ្ឋា​ ​Image18 Image19 Image20 Image21 Image22 Image23 Image24