ប្រទះឃើញសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ អណ្តែតព្រែកស្លឹក ជាប់បឹងតារ៉ូងអែបតំបន់ស្រែអំពិល

0

អួង វឹង 3:ខេត្តកំពត ៖ មានករណីសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ អណ្តែតព្រែកស្លឹក ជាប់បឹងតារ៉ូងអែបតំបន់ស្រែអំពិល ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ហេតុការណ៍បង្កភាពភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី30 ខែសីហា ឆ្នាំ2017 ។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី សូ ប៊ុនធឿន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានអោយដឹងថា នៅវេលាព្រឹកថ្ងៃទី30សីហានេះមានប្រជាពលរដ្ឋបានរាយមកលោក ភ្លាមៗកម្លាំងជំនាញរបស់លោក បានចុះទៅដល់ធ្វើការត្រួតពិនិត្យជាក់ស្តែង ដោយមានសហការណ៍ជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តផងនោះ បានធ្វើការសន្និដ្ឋានថាករណីដែលសាកសពស្លាប់អណ្តែតទឹករូបនេះ គឺជាករណីលុងទឹកស្លាមពិតប្រាកដមែន ពីព្រោះនៅលើខ្លួនសាកសពមិនមានស្លាក់ស្នាមអ្វីឡើយ។

បច្ចុប្បន្នសាកសពបុរសខាងលើនេះ ត្រូវបានកម្លាំងជំនាញស្ថិតក្នុងកំពុងធ្វើការស្រាវជ្រាវស្វែងរកសាច់ញ្ញាតិ ដើម្បីមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ អួង វឹង